ព័ត៌មានអន្តរជាតិ
អ៊ីរ៉ង់ ជំរុញឲ្យសហរដ្ឋអាមេរិក ដកចេញការដាក់ទណ្ឌកម្មបន្ថែម ប្រសិនបើចង់ស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ
តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ថា អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ នៅថ្ងៃចន្ទនេះ បានជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់នឹងការទណ្ឌកម្ម និងបង្ហាញអាកប្បកិរិយា “ស្ថាបនា” ប្រសិនបើខ្លួនស្វែងរកការសម្រេចបាននូវកិច្ចព្រមព្រៀងស្តីពីការរស់ឡើងវិញនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ នេះបើយោងតាម នេះបើតាមទីភ្នាក់ងារព័ត៌មានផ្លូវការ IRNAបានផ្សាយដូច្នេះ ។ លោក Nasser Kanaani បានធ្វើការកត់សម្គាល់នៅក្នុងសុន្ទរកថាទៅកាន់សន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ ដោយបន្ថែមថា ការដាក់ទណ្ឌកម្មថ្មីរបស់ទីក្រុងវ៉ាស៊ីនតោនប្រឆាំងនឹងទីក្រុងតេហរ៉ង់...