ព័ត៌មានអន្តរជាតិ
រដ្ឋមន្ត្រី៖ លោកខាងលិច នៅតែបន្តទិញប្រេង និងហ្គាសរបស់រុស្ស៊ី
បរទេស៖រដ្ឋមន្ត្រីការបរទេសនៃប្រទេសរុស្សី លោក Nikolay Shulginov កាលពីថ្ងៃម្សិលមិញនេះបានធ្វើការលើកឡើងថាបណ្តាប្រទេសលោកខាងលិច នៅតែមិនទាន់បញ្ចប់ការទិញថាមពលពីប្រទេសរុស្សី នៅឡើយទេទោះបីជារងទណ្ឌកម្មប្រឆាំងពីអាមេរិកនិងអឺរ៉ុបក្តី។ យោងតាមការចេញផ្សាយរបស់ RT បណ្តាប្រទេសលោកខាងលិចទាំងនោះនៅតែបន្តទិញប្រេងនិងហ្គាសរបស់រុស្សីប៉ុន្តែក្នុងទំរង់ជាការទិញពីភាគីទី៣ ជំនួសវិញប៉ុន្តែទោះបីជាយ៉ាងណាក្តីលោកមិន បានពន្យល់អំពីរបៀបនៃការទិញទាំងនោះឡើយ។ រំលឹកកាលពីខែធ្នូ ឆ្នាំ២០២២ សហភាពអឺរ៉ុប និងក្រុមប្រទេសទាំង៧ឬ G7 និងសម្ព័ន្ធមិត្តរបស់ពួកគេបានណែនាំការហាមឃាត់រួមលើការនាំ ចេញប្រេងពីសមុទ្ររបស់រុស្ស៊ី រួមជាមួយនឹងការកំណត់តម្លៃត្រឹមតែ៦០ដុល្លារ ផងក្នុងមួយបារ៉ែល។ បន្ទាប់មកការដាក់ទណ្ឌកម្មមួយទៀត...