ព័ត៌មានអន្តរជាតិ
អាមេរិក ចាប់ផ្តើមបើកអង្គជំនុំជម្រះក្តីលើក រណីអំពើពុករលួយរបស់អគ្គមេធាវី នៅរដ្ឋតិចសាស់
ហាវស្តុន៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ថា កាលពីថ្ងៃអង្គារ ព្រឹទ្ធសភានៃរដ្ឋតិចសាស់ភាគកណ្តាលនៃសហរដ្ឋអាមេរិក បានចាប់ផ្តើមការជំនុំជម្រះការចោទប្រកាន់លើអគ្គមេធាវីរដ្ឋដែលត្រូវបានព្យួរឈ្មោះ Ken Paxton មកពីគណបក្សសាធារណរដ្ឋលើការចោទប្រកាន់អស់រយៈពេលជាច្រើនឆ្នាំ រួមទាំងអំពើពុករលួយ ការបំពានផ្លូវច្បាប់ និងការរំលោភបំពានអំណាចផងដែរ ។ ក្រុមមេធាវីតំណាងឱ្យក្រុមការចោទប្រកាន់របស់សភារដ្ឋបានបញ្ចេញភស្តុតាងចំនួន៤.០០០ទំព័រដែលថា ពួកគេគ្រោងនឹងបង្ហាញនៅក្នុងសវនាការ ។ ព្រឹទ្ធសភាបានយល់ព្រមពិចារណាលើមាត្រា១៦នៃមាត្រា២០ ដើមនៃការចោទប្រកាន់ ។...