ព័ត៌មានអន្តរជាតិ
ការគំរាមកំហែងនុយក្លេអ៊ែរ របស់រុស្ស៊ី ស្ថិតនៅពីក្រោយចលនាចង់ចូលរួមជាមួយណាតូ របស់ហ្វាំងឡង់
តូក្យូ៖ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសនេះ លោក Pekka Haavisto បានឲ្យដឹងថា ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន បានបង្កើនកម្រិតប្រកាសអាសន្នផ្នែកសន្តិសុខនៅក្នុងទ្វីបអឺរ៉ុប ដោយវោហាសាស្ត្រនុយក្លេអ៊ែររបស់ទីក្រុងមូស្គូ ជាកត្តាសំខាន់ក្នុងការជំរុញឱ្យប្រទេសហ្វាំងឡង់ ក្នុងការដាក់ពាក្យចូលជាសមាជិកអង្គការណាតូ។ លោក Haavisto បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយកាសែតក្យូដូ នៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃអង្គការសន្តិសុខ និងសហប្រតិបត្តិការនៅអឺរ៉ុប ដែលធ្វើឡើងនៅទីក្រុង Lodz ប្រទេសប៉ូឡូញថា ការឈ្លានពានរបស់រុស្ស៊ី មានន័យថា “ការពិតសន្តិសុខនៅក្នុងទ្វីបអឺរ៉ុបបានផ្លាស់ប្តូររួចទៅហើយ”...