បរទេស៖ យោងតាមការបញ្ជាក់ដោយហ្វេសប៊ុករបស់លោករដ្ឋមន្ត្រីការបរទេសរបស់ ហុងគ្រីលោក Peter Szijjarto បានបញ្ជាក់ថាប្រទេសហុងគ្រីបានឈានទៅដល់ កិច្ចព្រមព្រៀងមួយជាមួយនឹងរុស្សីលើគ្រប់លក្ខខណ្ឌសម្រាប់ការដោះដូរហ្គាសរយៈពេលវែងជាមួយគ្នាដែលចាប់ផ្តើមអនុវត្តពីថ្ងៃទី១ខែតុលាខាងមុខនេះ។ លោក Szijjarto បានបន្តទៀតថាកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុនរុស្សី Gazprom គឺមានរយៈពេលរហូតទៅដល់១៥ឆ្នាំដោយ្នុងនោះជាមួយនឹងជម្រើសដើម្បី បន្ថែមរយៈពេលរហូត ទៅដល់១០ឆ្នាំបន្ថែមទៀត។ លោកក៏បានអះអាងដែរថាកិច្ចព្រមព្រៀងនេះគឺហុងគ្រីទទួលបានតម្លៃដែលធូរថ្លៃជាងកិច្ចព្រមព្រៀងដែលហុងគ្រីធ្លាប់បានចុះហត្ថលេខាតាំងតែពីឆ្នាំ១៩៩៥ដែលវានឹងត្រូវផុតកំណត់ពេលវេលានៅឆ្នាំនេះទៅហើយ។ កិច្ចព្រមព្រៀងនេះនឹងត្រូវចុះហត្ថលេខាជាផ្លូវការនៅចុងខែកញ្ញាខាងមុខនេះហើយតាមផែនការ Gazprom នឹងធ្វើការដឹកជញ្ជូនហ្គាសតាមនាវាប្រមាណជា៤,៥ពាន់លានម៉ែត្រគូបជារៀងរាល់ឆ្នាំមកឲ្យហុងគ្រី៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសហុងគ្រី និងប្រទេសរុស្ស៊ី កំពុងតែពិភាក្សាគ្នាលើការផ្តល់អាជ្ញាប័ណ្ណផលិតថ្នាំវ៉ាក់សាំងកូវីដ១៩ Sputnik V នៅក្នុងប្រទេសហុងគ្រី ដែលអាចនឹងចាប់ផ្តើមនៅចុងឆ្នាំ២០២២។ ក្រោយជំនួបមួយជាមួយលោក Sergei Lavrov ជារដ្ឋមន្ត្រីការបរទេសរុស្ស៊ី ក្នុងទីក្រុង Budapest លោក បាននិយាយប្រាប់សន្និសីទកាសែតមួយថា ប្រទេសហុងគ្រី...