ព័ត៌មានអន្តរជាតិ
សំណុំរឿង ដកបេក្ខជននាយករដ្ឋមន្ត្រីរបស់លោក Pita បានទៅដល់ដៃតុលាការធម្មនុញ្ញហើយ
បាងកក៖ គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេសថៃ (EC) បានសម្រេចបញ្ជូនសំណុំរឿងដកសិទ្ធិរបស់បេក្ខជន នាយករដ្ឋមន្ត្រីលោក Pita Limjaroenrat ទៅតុលាការធម្មនុញ្ញ ដើម្បីពិចារណា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រភពពី EC បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មានភស្តុតាង ដែលបង្ហាញថា មេដឹកនាំគណបក្ស Move Forward លោក Pita មានភាគហ៊ុននៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយមួយ នៅពេលចុះឈ្មោះបេក្ខជនបោះឆ្នោតរបស់លោក...