ព័ត៌មានអន្តរជាតិ
វិមានក្រមឡាំង៖ លោក Putin និង Modi នឹងជួបគ្នានៅឆ្នាំក្រោយ
បរទេស៖ អ្នកនាំពាក្យរបស់វិមានក្រមឡាំងលោក Dmitry Peskov កាលពីថ្ងៃពុធម្សិលមិញបានអះអាងថា នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi និងលោកប្រធានាធិបតីរុស្សី Vladimir Putin នឹងដាច់ខាតមានជំនួប មួយជាមួយគ្នានៅឆ្នាំក្រោយ។ លោក Peskov បានពន្យល់ថា មេដឹកនាំទាំងពីរមិនមានពេលវេលាដើម្បីជួបមុខគ្នាទេ ដូច្នេះហើយត្រូវបានគេកំណត់ឱ្យរំលងកិច្ចពិភាក្សាប្រចាំឆ្នាំរបស់ពួកគេ។ យ៉ាងណាក៏ដោយ ទីក្រុងមូស្គូ និងញូវដែលីកំពុងធ្វើការលើការរៀបចំកិច្ចប្រជុំមួយសម្រាប់ឆ្នាំក្រោយ នេះបើតាមអ្នកនាំពាក្យបានបង្ហើបឱ្យដឹង។...