បរទេស៖ ប្រទេសរុស្សីនឹងធ្វើការដឹកជញ្ជូន គ្រាប់ធញ្ញជាតិដែលជាជំនួយឥតសំណង របស់ខ្លួនមួយចំនួនទៅឲ្យប្រទេស នៅតំបន់អាហ្វ្រិកដែលក្រីក្រ ក្នុងរយៈបេល៣ទៅ៤ខែ។ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្សីលោក Vladimir Putin បានបញ្ចាក់ថានេះគឺជា ការសម្រេចចិត្តរបស់រដ្ឋាភិបាលក្រុងមូស្គូ ហើយសេចក្តីប្រកាសនេះ ត្រូវបានធ្វើឡើងនៅក្នុងអំឡុងពេល នៃកិច្ចប្រជុំកំពូលរុស្សី-អាហ្វ្រិក ដែលបានចាប់ផ្តើមឡើង កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ នៅក្នុងទីក្រុង St. Petersburg។ ប្រទេសក្នុងតំបន់អាហ្វ្រិកដែលទទួលបាននោះ...
បរទេស៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin កាលពីថ្ងៃពុធបានថ្លែងថា ការបង្កើតស្ថាប័នហិរញ្ញវត្ថុ ជំនួសមួយវាគឺពិតជា ការខិតខំប្រឹងប្រែងដ៏លំបាកពិតមែន ប៉ុន្តែជាការចាំបាច់បំផុតពីព្រោះថា នៅពេលនេះរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានប្រើប្រាស់និងបំពាក់អាវុធថ្មី ដែលជាក្រដាសប្រាក់ដុល្លារអាមេរិករបស់ពួកគេ។ យោងតាមការចេញផ្សាយរបស់ RT សេចក្តីថ្លែងរបស់លោក Putin មួយនេះត្រូវបានធ្វើឡើងនៅក្នុងជំនួប របស់លោកជាមួយនឹងលោកស្រី Dilma Rousseff ដែលជាប្រធានធនាគារ New...
បរទេស៖ប្រធានាធិបតីអាហ្វ្រិកលោក Cyril Ramaphosa កាលពីថ្ងៃអង្គារម្សិលមិញបានធ្វើការព្រមានថា ការសម្រេចកាត់ទោសលោកប្រធានាធិបតីរុស្សី លោក Vladimir Putin ពីសំណាក់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC នោះគឺនឹងមានន័យថា ការប្រកាសធ្វើសង្គ្រាមជាមួយនឹងរុស្សី ដូច្នេះដែរ។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា ការលើកឡើងរបស់លោកប្រធានាធិបតីអាហ្វ្រិក គឺសំដៅទៅលើសាលដិកាចាប់ខ្លួនរបស់តុលាការ ICC នៅពេលដែលលោក Putin នឹងមានវត្តមានក្នុងកិច្ចប្រជុំកំពូល...
បរទេស៖ ប្រធានាធិបតីរុស្សី លោក Vladimir Putin កាលពីថ្ងៃម្សិលមិញនេះបានព្រមានថា ប្រសិនបើអ៊ុយក្រែន ប្រើប្រាស់គ្រាប់បែកចង្កោមដែលអាមេរិក បានផ្គត់ផ្គង់នៅលើសមរភូមិនោះរុស្សី នឹងប្រើប្រាស់សិទ្ធរបស់ខ្លួនក្នុងការសងសឹងតាមគ្រប់រូបភាពវិញជាមិនខាន។ យោងតាមការចេញផ្សាយរបស់ RT លោក Putin ក៏បានលើកឡើងផងដែរអំពីការសម្រេចចិត្ត របស់រដ្ឋបាលលោកប្រធានាធិបតីអាមេរិក Joe Biden ក្នុងការផ្គត់ផ្គង់គ្រាប់បែកចង្កោមទៅឲ្យប្រទេសអ៊ុយក្រែន នោះគឺជាទង្វើខុសច្បាប់និងជាសកម្មភាពឧក្រិដ្ឋកម្ម ធ្ងន់ធ្ងរប្រឆាំងនឹងមនុស្សជាតិនិងក៏ដូចជាកិច្ចព្រមព្រៀង ដែលបានធ្វើឡើងដោយក្រុមប្រទេសទាំងជាង១០០នោះផងដែរ។...
បរទេស៖ ប្រធានាធិបតីរុស្សី លោក Vladimir Putin កាលពីថ្ងៃម្សិលមិញនេះបានបើកការសន្ទនាគ្នាមួយជាមួយនឹងសមភាគីប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាគំនិតផ្តួចផ្តើម នៃកិច្ចព្រមព្រៀងសន្តិភាពសម្រាប់ជម្លោះនៅអ៊ុយក្រែន ព្រមទាំងកិច្ចព្រមព្រៀងសម្រាប់គ្រាប់ធញ្ញជាតិ គឺជាប្រធានបទសំខាន់នៅក្នុងរបៀបវារៈនៃជំនួបគ្នាលើកនេះ។ លោកPutin បានប្រាប់មេដឹកនាំអាហ្រ្វិកខាងត្បូង ថា កិច្ចព្រមព្រៀងស្តីពីការនាំចេញគ្រាប់ធញ្ញជាតិរវាងទីក្រុងមូស្គូ និងគៀវ ដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិនិងប្រទេសតួគី កាលពីក្នុងរដូវក្តៅឆ្នាំ២០២២កន្លងនៅតែមិនទាន់សម្រេចគោលបំណង...
បរទេស ៖ ប្រធានាធិបតីរុស្សី លោក Vladimir Putin ត្រូវបានសារព័ត៌មានរុស្សី RT អះអាងហើយថា បានទទួលយកការអញ្ជើញរបស់លោកប្រធានាធិបតីចិន Xi Jinping ដើម្បីបំពេញទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង នៅក្នុងខែតុលាខាងមុខនេះហើយ។ ប្រភពដដែលបានឲ្យដឹងទៀតដែរថា នេះគឺជាការឆ្លើយតបទៅនឹងអ្វីដែលមេដឹកនាំទាំងពីរ ធ្លាប់បានពិភាក្សានៅក្នុងអំឡុងពេល ដំណើរទស្សនកិច្ចរបស់លោក Xi ទៅកាន់ទីក្រុងមូស្គូ កាលពីខែមិនាដើម្បីបង្កើនទំនាក់ទំនងទ្វេភាគីផង និងចំពេលដែលរុស្សីកំពុងមានការកើនឡើង...
បរទេស ៖ វិមានក្រមឡាំងកាលពីថ្ងៃអង្គារ បានធ្វើការលើកឡើងថាក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner Group គឺជាក្រុមដែលទទួលបានការគាំទ្រពេញទំហឹងពិរដ្ឋាភិបាលរុស្សី។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងដែរថា លោកប្រធានាធិបតី Putin មិនបានលាក់បាំងនោះទេចំពោះការពិតថា ក្រុមហ៊ុនយោធាដ៏ធំមួយ គឺបានទទួលការគាំទ្រនិងឧបត្ថម្ភទាំងសំភារៈ និងហិរញ្ញវត្ថុពីក្រសួងការពារជាតិនិងថវិកាជាតិរបស់រុស្សី ផ្ទាល់តែម្តង។ លោក Putin ក៏បានលើកឡើងដែរថា ក្នុងអំឡុងពេលជាមួយគ្នានេះ ស្ថាបនិករបស់ក្រុមហ៊ុនគឺលោក...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីរុស្សីលោក Vladimir Putin នៅក្នុងកិច្ចប្រជុំថ្នាក់ជាតិ កាលពីថ្ងៃចន្ទម្សិលមិញបានធ្វើការ អំពាវនាវឲ្យសមាជិក របស់ក្រុមទាហានស៊ីឈ្នួល Wagner ក្នុងការចុះហត្ថលេខា ជាមួយនឹងក្រសួងការពារជាតិ ដើម្បីបម្រើជាតិឬពួកគេអាចមានសិទ្ធ ត្រឡប់ទៅផ្ទះវិញឬទៅបេឡារូស។ ថ្លែងទៅកាន់កិច្ចប្រជុំកំពូលថ្នាក់ជាតិ កាលពីថ្ងៃម្សិលមិញនេះផងដែរលោក Putin ក៏បានលើកឡើងដែរថា ក្រុមប្រយុទ្ធភាគច្រើនរបស់ Wagner Group...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃចន្ទបានធ្វើការលើកឡើងថា ទាំងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តមិនមានអ្នកចូលរួម ពាក់ព័ន្ធទៅនឹងការកើនឡើង នៃប្រឆាំងទៅនឹងលោក Vladimir Putinនិងជាពិសេសហេតុការណ៍ រដ្ឋប្រហារទំលាក់លោក កាលពីចុងសប្តាហ៍នោះឡើយ។ យោងតាមការចេញផ្សាយរបស់ Kyodo News បានឲ្យដឹងថានេះគឺជាសេចក្តីថ្លែងការណ៍ លើកដំបូងដោយលោក Biden ក្រោយពេលដែលព្រឹត្តិការណ៍ បះបោរដោយក្រុមប្រយុទ្ធ Wagner...
បរទេស៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin បានអះអាងកាលពីថ្ងៃម្សិលមិញនេះថា រដ្ឋាភិបាលទីក្រុងមូស្គូ បានធ្វើការដាក់ពង្រាយ ក្បាលគ្រាប់នុយក្លេអ៊ែរ ប្រភេទតាកទិកមួយគ្រាប់ដំបូង ដល់ទឹកដីនៃប្រទេសបេឡារូសហើយ ហើយបានព្រមានលោកខាងលិចថា នឹងមិនអាចលេងយុទ្ធសាស្ត្រ ដើម្បីយកឈ្នះរុស្សីបានឡើយ។ យោងតាមការចេញផ្សាយរបស់ VOA News លោក Putin បានថ្លែងបែបនេះថា៖ ក្បាលគ្រាប់នុយក្លេអ៊ែរលើកដំបូង បានធ្វើដំណើរទៅដល់ដែនដី របស់បេឡារូសហើយប៉ុន្តែវា...