អង់ការ៉ា៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានឲ្យដឹងថា តួកគី ត្រៀមខ្លួនជាស្រេច ដើម្បីធ្វើផ្នែករបស់ខ្លួន ដើម្បីបញ្ឈប់ជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន និងកាត់បន្ថយភាពតានតឹង ដែលកំពុងកើនឡើង។ លោក Erdogan បានឲ្យដឹងនៅក្នុងពិធីសម្ពោធព្រះវិហារគ្រិស្តអូស្សូដក់ស៊ីរីក្នុងទីក្រុងអ៊ីស្តង់ប៊ុលថា “តួកគី ត្រៀមខ្លួនរួចរាល់ហើយក្នុងការធ្វើឱ្យអស់ពីសមត្ថភាព ដើម្បីបញ្ឈប់ការប៉ះទង្គិចគ្នាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងកាត់បន្ថយភាពតានតឹង ដែលបានកើនឡើងជាមួយនឹងឧប្បត្តិហេតុថ្មីៗនេះ”។ លោកបានលើកឡើងថា...
បរទេស៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានចោទគូប្រជែងនយោបាយរបស់លោកគឺ គឺលោក Kemal Kilicdaroglu ថាជា “អ្នកស្រលាញ់ភេទដូចគ្នា” នៅមុនការបោះឆ្នោតនៅសប្តាហ៍ក្រោយ។ រដ្ឋាភិបាលរបស់លោក Erdogan ចាត់ទុកមនោគមវិជ្ជា LGBT ថាជា “សាសនា” របស់អាមេរិក និងអឺរ៉ុប ដែលខុសពីសីលធម៌របស់តួកគី។...