ព័ត៌មានអន្តរជាតិ
មេដឹកនាំក្រុមហេសបូឡាហ៍ អះអាងថា នឹងបន្តដាក់សម្ពាធលើអ៊ីស្រាអែល ពីភាគខាងត្បូងលីបង់
ប៉េរ៉ូត៖ មេដឹកនាំក្រុមហេសបូឡាហ៍ លោក Sayyed Hassan Nasrallah បានឲ្យដឹងថា ក្រុមប្រដាប់អាវុធគាំទ្រដោយអ៊ីរ៉ង់ នឹងបន្តដាក់សម្ពាធលើអ៊ីស្រាអែល ពីភាគខាងត្បូងលីបង់ ដោយធ្វើប្រតិបត្តិការយោធា។ នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ ដើម្បីរំលឹកដល់ទិវាទុក្ករបុគ្គល ដែលប្រព្រឹត្តិទៅនៅថ្ងៃសៅរ៍ លោក Nasrallah បានលើកឡើងថា ក្រុមហេសបូឡាហ៍ បាននិងកំពុងធ្វើប្រតិបត្តិការយោធាចាប់តាំងពីថ្ងៃទី០៨ ខែតុលា មួយថ្ងៃបន្ទាប់ពីក្រុមហាម៉ាស់បានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅលើអ៊ីស្រាអែលភាគខាងត្បូង ដែលបង្កឱ្យមានការវាយប្រហារសងសឹករបស់អ៊ីស្រាអែល...