ព័ត៌មានអន្តរជាតិ
Update៖ អ៊ុយក្រែន រំពឹងថា ការនាំចេញរបស់ខ្លួននឹងកើនឡើងតាមរយៈប្រទេស ម៉ុលដាវី ក្រោយតភ្ជាប់ស្ពានថ្មីរួច
គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ថា កាលពីថ្ងៃអង្គារ លោក Denys Shmyhal នាយករដ្ឋមន្ត្រីប្រទេសអ៊ុយក្រែន បានថ្លែងថា អ៊ុយក្រែនសង្ឃឹមថា នឹងបង្កើនការនាំចេញរបស់ខ្លួនតាមរយៈប្រទេសម៉ុលដាវី ក្រោយពីការសាងសង់ស្ពានថ្មីមួយឆ្លងទន្លេ Dniester នៅលើបន្ទាត់ព្រំដែនរួមគ្នា ។ លោក Shmyhal ត្រូវបានដកស្រង់សម្តីដោយសេវាកម្មសារព័ត៌មានរបស់រដ្ឋាភិបាលថា “អ្នកនាំចេញអ៊ុយក្រែននឹងមានមធ្យោបាយងាយស្រួលទៅកាន់អឺរ៉ុបភាគអាគ្នេយ៍ ហើយនឹងបង្កើនបរិមាណនៃការនាំចេញទំនិញរបស់ពួកគេ”...