រសៀលថ្ងៃទី ១១ ខែមេសា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ចើញទៅដល់ក្រុង Wuzhishan ខេត្ត Hainan ប្រទេសចិន ហើយបានចុះត្រួតពិនិត្យការងារនៅតំបន់ Wuzhishan នៃឧទ្យានជាតិព្រៃត្រូពិចខេត្ត Hainan និងភូមិ Maona ឃុំ Shuiman ដើម្បីស្វែងយល់អំពីស្ថានការណ៍ ការពារបរិស្ថានធម្មជាតិនិងជីវចម្រុះរបស់ខេត្ត Hainan និងការតភ្ជាប់ប្រកបដោយប្រសិទ្ធភាពនូវការពង្រឹងនិងពង្រីកសមិទ្ធិផល នៃការកាត់បន្ថយភាពក្រីក្រនិងការស្តារជនបទឡើងវិញ៕
ថ្ងៃទី១ ខែមេសា លោក Xi Jinping ប្រធានរដ្ឋចិនបានជួប ពិភាក្សាជាមួយលោក Michelle ប្រធានក្រុមប្រឹក្សាអឺរ៉ុប និងលោកស្រី Ursula von der Leyen ប្រធានគណៈកម្មាធិការសហភាពអឺរ៉ុប តាមប្រព័ន្ធវីដេអូនៅក្រុងប៉េកាំង។ ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា តាំងពីឆ្នាំមុនមក ទំនាក់ទំនងរវាងចិន និងអឺរ៉ុបសម្រេចបានូវការអភិវឌ្ឍថ្មីក្នុងការឆ្លើយតប នឹងបញ្ហាប្រឈម កិច្ចសហប្រតិបត្តិការរវាងចិន និងអឺរ៉ុប ទទួលបានសមិទ្ធផលថ្មី ក្នុងការពុះពារការលំបាក។ ការពិតបានបញ្ជាក់ថា ចិននិងអឺរ៉ុបមានផលប្រយោជន៍ រួមយ៉ាងទូលំទូលាយ និងមានមូលដ្ឋានសហការ យ៉ាងជ្រាលជ្រៅ មានតែការធ្វើកិច្ចសហប្រតិបត្តិការ និងសម្រុះសម្រួលគ្នា ទើបអាចដោះស្រាយបញ្ហា និងឆ្លើយតបនឹងបញ្ហាប្រឈមបាន។ ជាការឆ្លើយតប លោក Michelle ប្រធានក្រុមប្រឹក្សាអឺរ៉ុប និងលោកស្រី Ursula von der Leyen បានថ្លែងថា ភាគីអឺរ៉ុបរំលឹកឡើងវិញនូវការប្រកាន់ខ្ជាប់ គោលការណ៍ចិនតែមួយ រីករាយរួមជាមួយភាគីចិនធ្វើឱ្យ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដូចជាសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ការវិនិយោគ ថាមពល និងការអភិវឌ្ឍបៃតងជាដើមឱ្យកាន់តែស៊ីជម្រៅ ដើម្បីរួមគ្នាឆ្លើយតបនឹងបញ្ហាប្រឈមសកល ដូចជាការរីករាលដាលនៃជំងឺកូវីដ១៩ បម្រែបម្រួលអាកាសធាតុ ការអភិរក្សជីវចម្រុះជាដើម ធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញសន្តិភាព កំណើនសេដ្ឋកិច្ច និងវិបុលភាពរួម៕