ព័ត៌មានអន្តរជាតិ
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអ៊ែល បំពេញទស្សនកិច្ចនៅក្នុងទីក្រុងមូស្គូ
បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ិស្រាអ៊ែលលោក Yair Lapid ត្រូវបានគេដឹងថានឹងធ្វើការធ្វើដំណើរទៅដល់ទីក្រុងមូស្គូ សម្រាប់ការបំពេញ ទស្សនកិច្ចផ្លូវការព្រមទាំងជួបជាមួយ នឹងលោករដ្ឋមន្ត្រីការបរទេសរុស្សី Sergey Lavrov ផងដែរ។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយផ្ទាល់ពីសំណាក់ក្រសួងការបរទេស នៃប្រទេសអ៊ីស្រាអ៊ែលកាលពីថ្ងៃអាទិត្ យម្សិលមិញនេះបានបញ្ជាក់ទៀតថាលោក Lapid នឹងធ្វើដំណើរចាកចេញពីអ៊ីស្រាអ៊ែល នៅថ្ងៃពុធនេះ សម្រាប់ដំណើរទស្សនកិច្ចរយៈ ពេលមួយថ្ងៃប៉ុណ្ណោះនៅរុស្សីប៉ុន្តែមិនបាន បញ្ជាក់ពីប្រធានបទដែល នឹងត្រួវលើកយកមកពិភាក្សានៅឡើយ។...