ព័ត៌មានអន្តរជាតិ
លោកli Qiangនាយករដ្ឋមន្ត្រីចិន បានជួបសន្ទនាជាមួយលោកម៉ាក្រុងប្រធានាធិបតីបារាំង
រសៀលថ្ងៃទី២២ខែមិថុនាតាមម៉ោងក្នុងតំបន់លោកli Qiangនាយករដ្ឋមន្ត្រីចិន បានជួបសន្ទនាជាមួយលោកម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានÉlyséeប៉ារីស។ លោកLi Qiangបានថ្លែងថាប្រទេសចិន និងប្រទេសបារាំង ប្រទេសចិន និងអឺរ៉ុប សុទ្ធិតែមានឧត្តមភាពរៀងៗខ្លួន ត្រូវការបង្កើនកិច្ចសហប្រតិបត្តិការថែមមួយ កម្រិតទៀតដើម្បីសម្រេចបាន នូវការទទួលផលប្រយោជន៍ទៅវិញទៅមកនិងឈ្នះ-ឈ្នះ។ ភាគីចិន រីករាយរួមជាមួយបារាំង បន្តបង្កើនការផ្លាស់ប្តូរនិងកិច្ចសម្រប សម្រួលក្នុងកិច្ចការអន្តរជាតិ គាំទ្រគ្នាទៅវិញទៅមកនូវគំនិតផ្តួចផ្តើមល្អៗរៀងៗខ្លួនរួមគ្នាឆ្លើយតប នឹងការប្រឈមសកលដើម្បីជំរុញឲ្យពិភពលោកមានសន្តិភាពនិងស្ថិរភាព។ លោកម៉ាក្រុងបានរំលឹកឡើងវិញដោយសប្បាយរីករាយ នូវទស្សនកិច្ចដ៏ជោគជ័យរបស់លោកក្នុងប្រទេសចិន...