ព័ត៌មានជាតិ
ពលរដ្ឋទូទៅ កម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងបុគ្គលមួយចំនួន មិនត្រូវបានអនុញ្ញាតឲ្យចូលលេងល្បែងក្នុងកាស៊ីណូ
ភ្នំពេញ៖ បុគ្គលមានវិបត្តិស្មារតី អសមត្ថភាពហិរញ្ញវត្ថុ ស្ថិតក្រោមឥទ្ធិពលគ្រឿងស្រវឹង ឬថ្នាំញៀន បុគ្គលយកមកជាមួយអាវុធគ្រប់ប្រភេទ បុគ្គលមានអាយុក្រោម១៨ឆ្នាំ ប្រជាពលរដ្ឋខ្មែរទូទៅ រួមទាំងកងកម្លាំងប្រដាប់អាវុធ អ្នករាជការសាធារណៈ ពុំត្រូវបានអនុញ្ញាត និងហាមដាច់ខាត មិនឲ្យចូលលេងល្បែងស៊ីសង នៅក្នុងកាស៊ីណូ ឬគ្រឹះស្ថានល្បែងពាណិជ្ជកម្ម ។ នេះបើតាមរយៈសេចក្ដីណែនាំស្ដីពី ការរឹតត្បិតពីការលេងល្បែង ក្នុងកាស៊ីណូនៅកម្ពុជា នាថ្ងៃទី៥ តុលា ។...