ព័ត៌មានជាតិ
វត្ថុ បុរាណ ខ្មែរ២៧រូប ដែលបានលួចនាំចេញ ដោយខុសច្បាប់ ទៅសហរដ្ឋអាមេរិក ត្រូវបានបញ្ជូនមកកម្ពុជាវិញ
ភ្នំពេញ៖ សម្បត្តិវប្បធម៌ខ្មែរចំនួន ២៧រូប ដែលរឹបអូស បានដោយការិយាល័យរដ្ឋអាជ្ញា នៃសង្កាត់ម៉ានហាឋាន ក្រុងញូវយ៉ក និងការិយាល័យស៊ើបអង្កេត សន្តិសុខមាតុភូមិសហរដ្ឋអាមេរិក ត្រូវបានបញ្ជូនមកដល់មាតុភូមិកម្ពុជា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ដោយ អនុលោមតាមអនុស្សារណៈ នៃការយោគយល់គ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ( ស្តីពីការ ដាក់កំរិតហាមប្រាម នូវការនាំចូលប្រភេទ...