ព័ត៌មានអន្តរជាតិ
អ៊ីស្រាអែល បើកការវាយប្រហារដោយមីស៊ីល នៅក្បែរព្រលានយន្តហោះក្រុងអាឡេប៉ូ ក្នុងប្រទេសស៊ីរី
យេរ៉ូសាឡឹម៖ កងទ័ពស៊ីរីបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ៊ីស្រាអែល បានបើកការវាយប្រហារដោយមីស៊ីល នៅជិតអាកាសយានដ្ឋានអន្តរជាតិ នៃទីក្រុងអាឡេប៉ូ ភាគខាងជើងប្រទេសស៊ីរី កាលពីថ្ងៃសៅរ៍។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ការវាយប្រហារនេះត្រូវបានធ្វើឡើង ដើម្បីកំណត់គោលដៅយោធានៅភាគខាងត្បូងទីក្រុងអាឡេប៉ូ ដែលបណ្តាលឱ្យមានការខាតបង់សម្ភារៈមួយចំនួន។ ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបានឲ្យដឹងថា កាំជ្រួចមួយគ្រាប់បានធ្លាក់នៅតំបន់អាកាសយានដ្ឋានអន្តរជាតិអាឡិបប៉ូ ដោយមិនបង្កការខូចខាតដល់អាកាសយានដ្ឋាននោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកឃ្លាំមើលសង្គ្រាមដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបានបន្ថែមថា មានការផ្ទុះយ៉ាងខ្លាំងចំនួន៦ នៅជិតអាកាសយានដ្ឋានយោធា al-Nayrab ភាគខាងកើតទីក្រុងអាឡេប៉ូ។ យោងតាមក្រុមសង្កេតការណ៍បានឱ្យដឹងថា...