ព័ត៌មានជាតិ
សម្តេចធិបតី ៖ រាជរដ្ឋាភិបាល មិនកសាងវារីអគ្គិសនី នៅលើដងទន្លេមេគង្គ ដើម្បីបញ្ចៀសផលប៉ះពាល់បរិស្ថាន
កោះកុង ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាល នីតិកាលទី៧ នឹងមិនធ្វើវារីអគ្គិសនីនៅលើដងទន្លេមេគង្គនោះទេ ។ ការមិនសាងសងនេះ សម្តេចអះអាងថា ដើម្បីបញ្ចៀសការប៉ះពាល់ដល់ផ្នែកបរិស្ថាន និងអេកូឡូស៊ីតាមដងទន្លេ។ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីតាតៃលើ នាព្រឹកថ្ងៃ៣០ វិច្ឆិកា៣ សម្ដេចធិបតីមានប្រសាសន៍ថា រាល់គម្រោងវារីអគ្គិសនីនីមួយៗ គឺត្រូវប្រើប្រាស់ពេលវេលាយ៉ាងតិច២-៤ឆ្នាំ ដើម្បីសិក្សាពីផលប៉ះពាល់...