ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ ឱ្យផ្អាកបណ្ដោះអាសន្ន អាជីវកម្មថតចម្លង អ៊ិនធើណិត និងសម្ភារៈសិក្សា ជុំវិញមណ្ឌលប្រឡង ពីថ្ងៃទី៥-៧វិច្ឆិកា
ភ្នំពេញ៖ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ តម្លាភាព និងរបៀបរៀបរយសាធារណៈ នៅជុំវិញមណ្ឌលប្រឡងទាំង ៣១មណ្ឌល ក្នុងរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី៣ វិច្ឆិកានេះ បានដាក់ចេញវិធានការមួយចំនួនដូចខាងក្រោម៖ ១- ផ្អាកជាបណ្ដោះអាសន្ន ចំពោះទីតាំងអាជីវកម្មថតចម្លងឯកសារ អ៊ិនធើណិត និងអាជីវកម្មលក់ សម្ភារៈសិក្សាគ្រប់ប្រភេទ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា...