ព័ត៌មានជាតិ
សម្តេចធិបតី ៖ ការបណ្តុះបណ្តាលវិជ្ជាជីវៈបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ ជាការបង្រៀនឲ្យពួកគេចេះស្ទួចត្រី
ភ្នំពេញ ៖ សម្ដេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានលើកឡើងថា ការបណ្តុះបណ្តាលវិជ្ជាជីវៈបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ជាការបង្រៀនឲ្យពួកគេចេះស្ទួចត្រី ដើម្បីចេះម្ចាស់ការលើនាវាជីវិតរបស់ខ្លួន ដោយមានជំនាញច្បាស់លាស់ភ្ជាប់មកជាមួយ។ ក្នុងពិធីប្រកាសឲ្យអនុវត្តជាផ្លូវការ កម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស និងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅថ្ងៃ១៤ វិច្ឆិកា...