ព័ត៌មានជាតិ
វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង បានត្រៀមខ្លួនរួចរាល់ ដើម្បីបង្រៀនជំនាញវិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារក្រីក្រ
ភ្នំពេញ៖ លោក ងួន ហ៊ត នាយកវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង បានលើកឡើងថា វិទ្យាស្ថានបានត្រៀមខ្លួនរួចជាស្រេច ក្នុងការបើកជាផ្លូវការវគ្គបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ ខណៈមានយុវជនជាង ៦០០នាក់បានចុះឈ្មោះចូលរៀន។ លោកបានគូសបញ្ជាក់ថា ចាប់តាំងពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការ...