តូក្យូ៖ តម្លៃ នៃការនាំចេញអាហារសមុទ្ររបស់ប្រទេសជប៉ុន ទៅកាន់ប្រទេសចិនបានធ្លាក់ចុះ២៣,២ ភាគរយនៅក្នុងខែកក្កដាធៀបនឹងឆ្នាំមុនមកត្រឹម ៧,៧ ពាន់លានយ៉េន (៥២លានដុល្លារ) ដែលមួយផ្នែកដោយសារការធ្វើតេស្តវិទ្យុសកម្មរបស់ប្រទេសចិន លើផលិតផលបែបនេះ ដែលបានចាប់ផ្តើមក្នុងខែនោះ ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញកាលពីថ្ងៃអង្គារ។ យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ការនាំចេញផលិតផលទាំងនោះ ជាពិសេសសត្វខ្យង បានធ្លាក់ចុះជាលើកដំបូងចាប់តាំងពីខែមករា ឆ្នាំ២០២១ ដោយសារទីក្រុងប៉េកាំង បានរឹតបន្តឹងការត្រួតពិនិត្យមុនពេលបញ្ចេញទឹកវិទ្យុសកម្ម ដែលបានព្យាបាលចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា...
តូក្យូ៖ ប្រភពព័ត៌មានបានឲ្យដឹងថា កម្រិតវិទ្យុសកម្ម នៃសំណាកទឹកសមុទ្រដំបូង ដែលប្រមូលបានដោយក្រសួងបរិស្ថានចាប់តាំងពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ដែលបានចាប់ផ្តើមបញ្ចេញទឹក ដែលត្រូវបានព្យាបាល គឺទាបជាងដែនកំណត់ ដែលអាចរកឃើញបាន។ ផ្អែកលើការវិភាគ នៃសំណាកទឹកសមុទ្រនៅព្រឹកថ្ងៃសុក្រ កំហាប់នៃសារធាតុ tritium ដែលជាសារធាតុវិទ្យុសកម្ម ដែលមិនអាចដកចេញបាន សូម្បីតែបន្ទាប់ពីការព្យាបាលទឹកកខ្វក់ដែលបានបង្កើតនៅរោងចក្រហ្វូគូស៊ីម៉ា ស្ថិតក្នុងកម្រិតដែល “នឹងមិនមានឥទ្ធិពលអាក្រក់ដល់សុខភាពមនុស្សនិងបរិស្ថាននោះទេ”។ ចំពេលមានការព្រួយបារម្ភជាសាធារណៈនៅក្នុងប្រទេសជិតខាង ដូចជាប្រទេសចិន រដ្ឋាភិបាលជប៉ុន បាននឹងកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងត្រួតពិនិត្យវិទ្យុសកម្មរបស់ខ្លួន...
សេអ៊ូល៖ ប្រជាជនកូរ៉េខាងត្បូង សកម្មជន និងអ្នកនេសាទធម្មតារាប់ពាន់នាក់បានប្រមូលផ្តុំគ្នា នៅកណ្តាលទីក្រុងសេអ៊ូល ពីទូទាំងប្រទេស ដើម្បីបង្ហាញពីការប្រឆាំងយ៉ាងម៉ឺងម៉ាត់ របស់ពួកគេចំពោះគម្រោងបញ្ចេញទឹកសំណល់វិទ្យុសកម្ម ដែលគ្រោងទុករបស់ជប៉ុនទៅក្នុងមហាសមុទ្រ។ អ្នកចូលរួមក្នុងការប្រមូលផ្តុំតវ៉ា បានស្រែកពាក្យស្លោកជាឯកច្ឆ័ន្ទ និងកាន់បដាដែលសរសេរថា “ប្រឆាំងដាច់ខាតការបញ្ចេញចោលទឹកសំណល់វិទ្យុសកម្មទៅក្នុងសមុទ្រ និងរក្សាវានៅលើគោក មិនមែនចាក់ចោលក្នុងសមុទ្រនោះទេ”។ លោកស្រី Kim Young-ran អ្នកចូលរួមក្នុងការជួបជុំក្នុងវ័យ ៥០ឆ្នាំបានប្រាប់កាសែតស៊ិនហួថា “គ្មាននរណាម្នាក់ដឹងថា ទឹកសំណល់វិទ្យុសកម្ម...
ប៉េកាំង៖ ប្រទេសចិន បានបន្តការអំពាវនាវរបស់ខ្លួន សម្រាប់ប្រទេសជប៉ុន ឱ្យបញ្ឈប់ផែនការបញ្ចេញទឹកវិទ្យុសកម្ម ដែលត្រូវបានព្យាបាលរួច ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា ដែលខូចចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដោយចោទសួរការអះអាងរបស់ទីក្រុងតូក្យូ ដែលថា វាជាជម្រើសដែលមានសុវត្ថិភាព និងគួរឱ្យទុកចិត្តបំផុត ។ ក្រសួងការបរទេសចិនបានឲ្យដឹងថា ការត្រួតពិនិត្យសុវត្ថិភាពនៃផែនការ ដែលបានបង្ហាញនៅថ្ងៃដដែល ដោយទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ IAEA “មិនគួរជាខែល ឬ ភ្លើងខៀវ”...