ព័ត៌មានជាតិ
គណៈកម្មាធិការវិនិយោគ លើកទឹកចិត្តវិនិយោគិនចិន ធ្វើទំនើបកម្មវិស័យឧស្សាហកម្ម-កសិកម្ម នៅកម្ពុជា ដើម្បីបំពេញតម្រូវការទីផ្សាចិន និងអន្ដរជាតិ
ភ្នំពេញ៖ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានលើកទឹកចិត្តដល់វិនិយោគិនចិន ធ្វើទំនើបកម្មនូវវិស័យឧស្សាហកម្ម កសិកម្ម នៅប្រទេសកម្ពុជា ដើម្បីបំពេញតម្រូវការដ៏ធំសម្បើម នៃទីផ្សារចិន និងអន្តរជាតិ។ នាឱកាសអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំស្ដីពីការកសាង កិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរ យោបល់គ្នារវាងខេត្តសានទុង និងកម្ពុជាក្នុងការអភិវឌ្ឍ «ច្រករបៀងឧស្សាហកម្ម» និង «ច្រករបៀងមច្ឆា និងអង្ករ» នាថ្ងៃទី៨...