ភ្នំពេញ ៖ លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារទទួលជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន Camko Infracore ក្នុងគោលបំណងបង្កើនការឈ្វេងយល់អំពីការលើកទឹកចិត្តលើគម្រោងពង្រីកសកម្មភាពវិនិយោគលើវិស័យយានយន្ត និងសកម្មភាពដែលមានសែស្រឡាយពាក់ព័ន្ធ។ មានមតិក្នុងជំនួបពិភាក្សាខាងលើ លោក សួន សុផល បានថ្លែងអំណរគុណជូនសមភាគីកូរ៉េដែលបានសម្តែងចំណាប់អារម្មណ៍ក្នុងការបន្តពង្រីកខ្សែច្រវាក់ផលិតកម្មនៅកម្ពុជា ក្រោយទទួលបានជោគជ័យប្រកបដោយផ្លែផ្កាពីគម្រោងវិនិយោគរបស់ខ្លួនកាលពីពេលកន្លងទៅ។ ជាមួយគ្នានេះ...
ភ្នំពេញ ៖ នៅឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគ ចំនួន២៦៨ ហើយគម្រោងទាំងនេះ មានទុនវិនិយោគសរុបប្រមាណជិត ៥ពាន់លានដុល្លារអាមេរិក។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា «ក្នុងឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មី ចំនួន២៤៧ និងគម្រោងពង្រីកផលិតកម្មចំនួន២១ ហើយក្នុងនោះគម្រោងវិនិយោគចំនួន៧១ ត្រូវបានបណ្តាក់ទុនវិនិយោគ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើង អំពីគម្រោងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធមួយ ចំនួននៅកម្ពុជា បានផ្ដល់ឱកាសឱ្យវិនិយោគិនពីបណ្ដាប្រទេសផ្សេងៗ នៅទូទាំងពិភពលោក អាចចូលមកវិនិយោគនៅកម្ពុជាបាន ។ លោកឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ បានលើកឡើងបែបនេះ នាឱកាសអនុញ្ញាតឱ្យលោក Igor Driesmans ឯកអគ្គរដ្ឋទូត...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា បានស្វាគមន៍ និងគាំទ្រចំពោះការវិនិយោគបន្ថែមទៀតពីប្រទេសជប៉ុនមកកាន់កម្ពុជា ការលេីកឡេីងរបស់សម្តេចហ៊ុន ម៉ាណែតនេះ នាឱកាសអនុញ្ញាតឲ្យលោក តាកាហាស៊ី ហ្វូមីអាគី (Fumiaki TAKAHASHI) ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នារសៀលថ្ងៃទី២១ វិច្ឆិកា...
ភ្នំពេញ ៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានពិនិត្យវឌ្ឍនភាពក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន៣ នៅខេត្តស្វាយរៀង ខណៈតំបន់ទាំងបីនេះ មានទុនវិនិយោគ ៩៧៧លានដុល្លារ ជាមួយនឹងគម្រោងវិនិយោគ ៦៥គម្រោង កំពុងដំណើរការ ៤៤គម្រោង និងបង្កើតការងារជូនកម្មករនិយោជិត ២៣.១៤៣កន្លែង។...
ភ្នំពេញ៖ របាយការណ៍ស្តីពី ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈកម្ពុជា និងទិសដៅគោលនយោបាយសំខាន់ៗ បានបង្ហាញថា ក្នុងឆ្នាំ២០២៣នេះ រំហូរវិនិយោគផ្ទាល់ពីបរទេស មានកំណើនខ្ពស់ក្នុងអត្រាប្រមាណ ៤១,៦% សម្រាប់ឆមាសទី១ ឆ្នាំ២០២៣ ធៀបនឹង០,៤% ឆ្នាំ២០២២ បើទោះបីស្ថានភាពហិរញ្ញវត្ថុសកល មានការរឹតបន្តឹងយ៉ាងក្តី ។ យោងតាមលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី២០ កញ្ញា ក្នុងចំណុចទី៣ របាយការណ៍ស្តីពី...
ចាប់ពីចូលឆ្នាំនេះមក ដើមទុនបរទេស បាននាំគ្នាបង្កើនការវិនិយោគនៅប្រទេសចិន។ជំនឿចិត្តរបស់ពួកគេត្រូវបានកំណត់បញ្ជាក់បន្ថែមទៀតនៅក្នុងទិន្នន័យសេដ្ឋកិច្ចជាតិឆមាសទី១ឆ្នាំ២០២៣ ដែលចេញផ្សាយដោយរដ្ឋាភិបាលចិន នៅថ្ងៃទី១៧ខែកក្កដា។តាមរយៈការគណនាជាជំហានដំបូង GDPរបស់ប្រទេសចិនក្នុងឆមាសទី១ឆ្នាំ២០២៣មានចំនួន៥៩,៣០៣៤ទ្រីលានយាន់ប្រាក់ចិន បើគិតតាមតម្លៃថេរ បានកើនឡើង៥.៥ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ ល្បឿនកំណើននេះគឺលឿនជាងអង្គភាពសេដ្ឋកិច្ចអភិវឌ្ឍន៍សំខាន់ៗលើពិភពលោក ហើយប្រទេសចិន បន្តក្លាយជាក្បាលម៉ាស៊ីន នៃកំណើនពិភពលោកទាំងមូលតទៅទៀត។បើនិយាយចំពោះដើមទុនបរទេស ជាបឋម ប្រការនេះមានន័យថា ចិនមានឱកាសទីផ្សារដ៏ធំធេង។ បើមើលពីទីផ្សារប្រើប្រាស់អាឃើញថា ក្នុងឆមាសទី១ឆ្នាំ២០២៣ ទំហំសរុប នៃការលក់រាយទំនិញប្រើប្រាស់ក្នុងសង្គមប្រទេសចិន មានចំនួន២២.៧៥៨៨ទី្រលានយាន់ប្រាក់ចិន ដែលកើនឡើង៨.២ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២២ ហើយបានកើនឡើង២.៤ភាគរយបើប្រៀបធៀបនឹងត្រីមាសទី១ឆ្នាំ២០២៣។...
ភ្នំេពញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានជឿជាក់ថា ក្រោយពីបញ្ចប់វិបត្តិកូវីដ-១៩ កម្ពុជានឹងទទួលការវិនិយោគបន្ថែមទៀត ពីសំណាក់ក្រុមអ្នកវិនិយោគចិន និងបណ្ដាប្រទេសផ្សេងៗ ជាច្រើនទៀត។ ក្នុងពិធីប្រកួតកីឡាវាយកូនគោល មិត្តភាពជាមួយ ក្រុមកីឡាវាយកូនគោលស្ថានទូតចិន ដឹកនាំដោយលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា នៅទីលានវាយកូនគោលវឌ្ឍនៈ (កោះក្របី) កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ សម្ដេច ស ខេង មានប្រសាសន៍ថា «សូមបង្ហាញជំនឿជឿជាក់ដែរថាក្រោយពីបញ្ចប់វិបត្តិកូនវីដ១៩ ប្រទេសកម្ពុជានឹងទទួលបានការវិនិយោគបន្ថែមទៀតពីសំណាក់ក្រុមអ្នកវិនិយោគមកពីសាធារណរដ្ឋប្រជាមានិតចិន និងមកពីបណ្ដាប្រទេសផ្សេងៗជាច្រើនទៀត»។ ឆ្លៀតឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា តាមរយៈព្រឹត្តិការណ៍កីឡាវាយកូនគោលមិត្តភាព សម្ដេច និងឯកអគ្គរដ្ឋទូតចិន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងស្ថានទូតចិន បានបង្កើនភាពជិតស្និតប្រកបដោយមិត្តភាពជាមួយគ្នា និងក៏បានផ្លាស់ប្ដូរយោបល់គ្នាប្រកបដោយភាតរភាព។ ដោយឡែកព្រឹត្តិការណ៍នេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់អស់លោក ជាក្រុមអ្នកធុរកិច្ចកម្ពុជា និងចិន មួយចំនួនទៀតដែរ។សម្ដេចថា ការជួបគ្នាក៏ជាឱកាសដ៏ល្អសម្រាប់ការផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមករវាងក្រុមអ្នកវិនិយោគប្រទេសទាំងពីរផងដែរ៕
ភ្នំពេញ៖ គិតត្រឹមដំណាច់ ខែមករា ឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគ មានលក្ខ ណៈសម្បត្តិគ្រប់គ្រាន់របស់ជប៉ុន ចំនួន១៤៤គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ២.៧៩ប៊ីលានដុល្លារអាមេរិក។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ បានបញ្ជាក់ថា «គិតត្រឹមដំណាច់ខែមករា ឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលស្វាគមន៍ និងចុះបញ្ជីគម្រោងវិនិយោគ...