ព័ត៌មានជាតិ
មន្ត្រីនគរបាលធ្វើខុសវិន័យលើសពី ២ដងនឹងត្រូវបណ្ដេញចេញពីក្របខណ្ឌ
ភ្នំពេញ៖ ឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ បានព្រមានចំពោះមន្ត្រីនគរបាលណាមិនបំពេញតួនាទី ភារកិច្ចរបស់ខ្លួន នឹងចាត់ការតាមវិន័យត្រូវ ដកហូតមុខតំណែង ឬបណ្ដេញចេញពីក្របខណ្ខនគរបាលបើសិនជាទទួលការព្រមាន ២ដងហើយនៅមិនរាងចាល។នេះបេីយោងតាមគេហទំព័រហ្វេសប៊ុកអគ្គស្នងការនគរបាលជាតិ។ ឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ដបន្ទាយមានជ័យបានថ្លែងថា នឹងធ្វើការត្រួតពិនិត្យកម្លាំងតាមការិយាល័យជាក់ស្ដែង ដើម្បីរកឱ្យឃើញពីកម្លាំងដែលអសកម្មក្នុងការបំពេញភារកិច្ចរបស់ខ្លួន ក៏ព្រោះតែមានការឃុបឃិតគ្នាជាមួយថ្នាក់ដឹកនាំការិយាល័យ ចេញប្រកបរបរខាងក្រៅដោយមិនបំពេញតួនាទី ភារកិច្ចរបស់ខ្លួន។ ឧត្ដមសេនីយ៍ទោបន្តថា ប្រសិនបើរកឃើញថាមានមន្ត្រីណាមួយមានភាពអសកម្ម នាយការិយាល័យនោះត្រូវទទួលខុសត្រូវចំពោះមុខស្នងការ...