ព័ត៌មានអន្តរជាតិ
ចិន ជំរុញឲ្យបណ្ដាប្រទេស លោកខាងលិចដែលពាក់ព័ន្ធ យកចិត្ដទុកដាក់ដោះស្រាយ វិបត្ដិការរើសអើងជាតិសាសន៍
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេស បានឲ្យដឹងថា ប្រទេសចិន បានជំរុញឱ្យបណ្តាប្រទេស លោកខាងលិចដែលពាក់ព័ន្ធ ឆ្លើយតបដោយយកចិត្តទុកដាក់ ចំពោះក្តីកង្វល់របស់សហគមន៍អន្តរជាតិ ឆ្លុះបញ្ចាំងយ៉ាងខ្លាំងចំពោះខ្លួនពួកគេ និងចាត់វិធានការជាក់ស្តែង ដើម្បីដោះស្រាយបញ្ហា នៃការរើសអើងជាតិសាសន៍។ អ្នកនាំពាក្យលោក Zhao Lijian បានធ្វើការកត់សម្គាល់ នៅឯសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលដែលត្រូវបានស្នើឱ្យ ធ្វើអត្ថាធិប្បាយលើការរើសអើងជាតិសាសន៍ នៅក្នុងបណ្តាប្រទេសលោកខាងលិច ដែលទទួលបានការចាប់អារម្មណ៍ យ៉ាងខ្លាំងនៅក្នុងសម័យប្រជុំលើកទី៤៧...