ព័ត៌មានអន្តរជាតិ
យូអិន ត្រៀមកញ្ចប់ទឹកប្រាក់ជាង ៦០០លានដុល្លារ ដើម្បីបញ្ជៀសវិបត្ដិមនុស្សធម៌ នៅអាហ្វហ្គានីស្ថាន
យូអិន៖ អង្គការសហប្រជាជាតិ កំពុងរៀបចំសន្និសីទជំនួយមួយ នៅទីក្រុងហ្សឺណែវ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីរៃអង្គាសប្រាក់បានជាង ៦០០ លានដុល្លារ សម្រាប់អាហ្វហ្គានីស្ថាន ដោយព្រមានពីវិបត្តិមនុស្សធម៌នៅទីនោះ បន្ទាប់ពីក្រុមតាលីបង់ ចូលកាន់កាប់អំណាច។ សូម្បីតែមុនពេលក្រុមតាលីបង់ ដណ្តើមបានទីក្រុងកាប៊ុល កាលពីខែមុន ចំនួនប្រជាជនពាក់កណ្តាល ឬ ១៨ លាននាក់ បានពឹងផ្អែកលើជំនួយ។ មន្រ្តីអង្គការសហប្រជាជាតិ និងក្រុមជំនួយ...