ព័ត៌មានអន្តរជាតិ
វិបត្តិនយោបាយ នៅមីយ៉ាន់ម៉ា គួរត្រូវបានសម្លឹងមើល ដោយលក្ខណៈសត្យានុម័ត និងមិនលម្អៀង
ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ក្នុងវិបត្តិនយោបាយ ដ៏ស្រួចស្រាវចាប់តាំងពីខែកុម្ភៈមក ដែលផ្តើមចេញពីការមិនសប្បាយចិត្ត របស់គណបក្សសហព័ន្ធសាមគ្គីភាព និងការអភិវឌ្ឍដែលគាំទ្រដោយ យោធាចំពោះលទ្ធផលនៃ ការបោះឆ្នោតកាលខែវិច្ឆិកា ឆ្នាំ២០២០ ដែលគណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ ដឹកនាំដោយលោកស្រី អ៊ុងសាន ស៊ូជី ទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី។ លោកខាងលិចរួមមានសហភាពអ៊ឺរ៉ុបអង់គ្លេស និងសហរដ្ឋអាមេរិក បានសម្តែងការរិះគន់ និងការព្រួយបារម្ភចំពោះការ មិនផ្តល់សិទ្ធិដល់អ្នកបោះឆ្នោតមួយចំនួន ការលុបចោលការបោះឆ្នោតនៅផ្នែកខ្លះ នៃរដ្ឋនិងតំបន់មួយចំនួន...