ព័ត៌មានអន្តរជាតិ
ប៉ាឡេស្ទីន ព្រមានពីវិបត្តិមនុស្សធម៌ និងទាមទារឲ្យអ៊ីស្រាអែល ទទួលខុសត្រូវ ចំពោះភាពតានតឹងបច្ចុប្បន្ន
រ៉ាម៉ាឡា៖ ប៉ាឡេស្ទីន បានចាត់ទុកអ៊ីស្រាអែល “ជាអ្នកទទួលខុសត្រូវទាំងស្រុង និងដោយផ្ទាល់” សម្រាប់ភាពតានតឹងដ៏ហឹង្សា ជាមួយក្រុមយោធាប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប ហើយព្រមានថា ការបិទចំណុចឆ្លងកាត់នៅតាមព្រំដែន នឹងនាំឱ្យមានវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ។ អ៊ីស្រាអែល បានបិទច្រកឆ្លងកាត់ សម្រាប់គោលបំណងពាណិជ្ជកម្ម និងមនុស្សធម៌នៅតាមព្រំដែន នៃតំបន់ហ្គាហ្សាស្ទ្រីប រយៈពេល ៥ថ្ងៃបន្ទាប់ពីការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធជីហាត អ៊ីស្លាមប៉ាឡេស្ទីន (PIJ) ។...