បរទេស៖ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងាររដ្ឋ RIA news នៅថ្ងៃពុធនេះបានឲ្យដឹងថា ប្រទេសរុស្សីបានចេញ សេចក្តីថ្លែងការណ៍ក្នុងការ ព្រមានទៅលើបណ្តាប្រទេសផ្សេងទៀតដែលមានបំណង ចង់ជ្រៀតជ្រែងទៅលើកិច្ចការងារ របស់ប្រទេសកាហ្សាស្ថាន។ អ្នកនាំពាក្យរបស់ វិមានក្រមឡាំងលោក Dmitry Peskov នៅថ្ងៃពុធនេះបានបញ្ជាក់ថា បច្ចុប្បន្នបញ្ហានៅកាហ្សាស្ថាន អាចដោះស្រាយបញ្ហាទាំងឡាយ ដោយខ្លួនឯងបានហើយវាគឺជា រឿងចាំបាច់ដែលអ្នកដទៃ មិនគួរជ្រៀតជ្រែកឡើយ។ លោកបន្តថា...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ជាការឆ្លើយតបទៅនឹងព័ត៌មានប៉ុន្មានថ្ងៃនេះ វិមានក្រមឡាំងបានបញ្ជាក់ថា ការដាក់ពង្រាយនិងសកម្មភាពយោធារបស់ខ្លួនគឺជា ផ្នែកមួយនៃកិច្ចខំប្រែងប្រែង ដើម្បីថែរក្សាសុវត្ថិភាពដល់ ប្រទេសរបស់ខ្លួននិងមិនមែនជាអ្វីជាការគម្រាមកំហែង ដល់ប្រទេសដទៃនោះទេ។ គួរឲ្យដឹងដែរថាប៉ុន្មានថ្ងៃនេះ មានសំណួរជាច្រើនដែលបាន ចោទសួរថាតើការពង្រឹង និងបង្កើនចំនួនយោធារបស់រុស្សី នៅក្បែរព្រំដែនប្រទេសអ៊ុយក្រែន គឺកំពុងធ្វើឲ្យមានកើតចេញជាក្តីបារម្ភចំពោះបណ្តាប្រទេស ដទៃទៀតដែរឬទេ។ ប្រទេសរុស្ស៊ីក្នុងពេលថ្មៗនេះកំពុង ចាត់វិធានការចាំបាច់ដើម្បីធានា សន្តិសុខដល់ព្រំដែនរបស់ខ្លួន ដោយក្នុងនោះរុស្សីបាន...