ព័ត៌មានជាតិ
រដ្ឋមន្ដ្រីការពារជាតិសង្ឃឹមថា ក្រសួង-ស្ថាប័ន បន្ដផ្ដល់ឯកសារប្រវត្តិសាស្ដ្រ ពីសមិទ្ធផលនយោបាយ ឈ្នះ-ឈ្នះ សម្រាប់មនុស្សជំនាន់ក្រោយសិក្សារៀនសូត្រ
ភ្នំពេញ ៖ សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានបង្ហាញក្តីសង្ឃឹមថា ក្រសួង-ស្ថាប័ននានានឹងបន្តផ្ដល់វត្ថុតឹកតាង និងឯកសារប្រវត្តិសាស្ត្រដែលជាសមិទ្ធផលនយោបាយឈ្នះ-ឈ្នះ ដើម្បីទុកជូនមនុស្សជំនាន់ក្រោយបានសិក្សារៀនសូត្រ។ ក្នុងពិធីប្រគល់-ទទួល កែវផ្ទុកដំណក់ប្រេងលើកដំបូងរបស់កម្ពុជា នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ នៅវិមាននយោបាយឈ្នះ-ឈ្នះ សម្ដេច ទៀ បាញ់ បានចាត់ទុកថា សមិទ្ធផលសម្រេចបានទាំងអស់នេះ...