ព័ត៌មានជាតិ
លិខិតមិត្តអ្នកអាន៖ វិវាទដីធ្លី រវាងប្រជាពលរដ្ឋ ជាមួយគណៈកម្មការវត្តនិរោធរង្សី តាំងពីឆ្នាំ២០០៣ដល់២០២៥ ដោះមិនទាន់ចប់
ភ្នំពេញ៖ ករណីវិវាទដីធ្លី រវាងប្រជាពលរដ្ឋចំនួន៥គ្រួសារ ជាមួយគណៈកម្មការវត្តនិរោធរង្សី បានអូសបន្លាយតាំងពីឆ្នាំ២០០៣រហូតដល់២០២៥ នៅមិនទាន់ដោះស្រាយបញ្ចប់នៅឡើយ។ ប្រវត្តិរឿង៖ កាលពីឆ្នាំ២០០៣ មានករណីវិវាទដីធ្លីទំហំ៥១៧ម៉ែត្រការ៉េ រវាងប្រជាពលរដ្ឋចំនួន ០៥គ្រួសារ ជាមួយគណៈកម្មការវត្តនិរោធរង្សី ក្រោយមកនៅឆ្នាំ២០១៣ ក៏មានការចុះពិនិត្យ និងដោះស្រាយ ពីគណៈកម្មការសុរិយោដីរាជធានីភ្នំពេញ ជាលទ្ធផល បានសម្រេចប្រគល់ដី មានវិវាទជូណគណកម្មការវត្តនិរោធរង្សី ដើម្បីគ្រប់គ្រងជាទ្រព្យគរុភ័ណ្ឌ នៃព្រះពុទ្ធសាសនាតទៅ។ រហូតដល់ឆ្នាំ២០១៤...