ព័ត៌មានជាតិ
លោក អ៊ុន វិសិទ្ធគុន សង្ឃឹមថា នឹងទទួលបាន២-៣អាសនៈ
ភ្នំពេញ ៖ ក្នុងការបោះឆ្នោតជ្រើសរើស តំណាងរាស្រ្តនីតិកាលទី៧ដែលនឹងឈានចូលមកដល់ថ្ងៃ២៣ កក្កដាខាងមុខ គណបក្សកម្លាំង ប្រជាធិបតេយ្យ ដែលមានលោក អ៊ុន វិសិទ្ធគុនជាមេដឹកនាំវ័យក្មេង ដែលទើបតែចូលប្រឡូក ក្នុងឆាកនយោបាយ ក្នុងអាណត្តិនេះ បានដាក់ក្តីសង្ឃឹមទុកជាមុនថា នឹងទទួលបានអាសនៈ២ទៅ៣ក្នុងរដ្ឋសភា ។ ការបង្ហាញក្តីសង្ឃឹម ក្នុងនាមជាបក្សថ្មីស្រឡាងនេះ ដោយសារលោកមានជំនឿថា ប្រជាពលរដ្ឋនឹងបោះឆ្នោត ជូនគណបក្ស ព្រោះបក្សមានគេស្គាល់ច្រើន...