ព័ត៌មានអន្តរជាតិ
ឆ្នាំ២០២៤ វិស័យកសិកម្មចិន ទទួលបានសមិទ្ធផលលេចធ្លោ
ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែធ្នូ កិច្ចប្រជុំអំពីការងារជនបទមជ្ឈិមចិន បានបើកធ្វើនៅក្រុងប៉េកាំង ដើម្បីអនុវត្តស្មារតីនៃកិច្ចប្រជុំ អំពីការងារសេដ្ឋកិច្ចមជ្ឈិមចិននិងរៀបចំការងារ“កសិកម្ម ជនបទ និងកសិករ”នៅឆ្នាំ២០២៥។ លោក Xi Jinping ប្រធានរដ្ឋចិនបានផ្តល់អនុសាសន៍សំខាន់ ដោយបានលើកឡើងថា ឆ្នាំ២០២៤ ការផលិតស្បៀងរបស់ប្រទេសចិន បានឡើងដល់កម្រិតថ្មី ប្រាក់ចំណូលរបស់កសិករបានកើនឡើងជាលំដាប់ សង្គមជនបទមានភាពសុខដុមរមនានិងស្ថិរភាព។ ឆ្នាំ២០២៥ ត្រូវតែប្រកាន់ខ្ជាប់ការអភិវឌ្ឍ ដោយរួមបញ្ចូលគ្នារវាងទីក្រុងនិងជនបទ...