ព័ត៌មានជាតិ
ក្រសួង៖ ការផ្ដល់សេវាសាធារណៈ ក្នុងវិស័យដឹកជញ្ជូនផ្លូវគោក អនុវត្តនៅតាមទីតាំងផ្ទាល់
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ការផ្តល់សេវាសាធារណៈ ក្នុងវិស័យដឹកជញ្ជូនផ្លូវគោក គឺអនុវត្តនៅតាមទីតាំងផ្តល់សេវា ដែលកំណត់ដោយក្រសួង។ ការចេញមកបញ្ជាក់របស់ក្រសួងបែបនេះ បន្ទាប់ពីមានការចុះផ្សាយព័ត៌មានលើការផ្តល់សេវាសាធារណៈលើគណនីបណ្តាញសង្គម ដែលបានអះអាងថា ជាអ្នកបម្រើសេវាសាធារណៈរបស់ក្រសួងដូចជា សេវាប្រឡងយកបណ្ណបើកបរយានយន្ត សេវាធ្វើបណ្ណបើកបរយានយន្ត សេវាធ្វើបណ្ណ សម្គាល់យានយន្ត សេវាធ្វើលិខិតអនុញ្ញាត ឲ្យយានយន្តធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ/ទំនិញ និងសេវា ធ្វើវិញ្ញាបនបត្រត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្ត ដោយពុំចាំបាច់យកយានយន្តមកត្រួតពិនិត្យនៅ...