ព័ត៌មានអន្តរជាតិ
ការចាកចេញ ពីប្រទេសរុស្សី ធ្វើឲ្យវិស័យលក់ស្រាបៀររបស់អឺរ៉ុប ខាតបង់ជិត៦ពាន់លានដុល្លារ
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ការខាតបង់ផ្នែកហិរញ្ញវត្ថុដែលទ្រទ្រង់ដោយក្រុមហ៊ុនស្រាបៀរចម្រុះជាតិសាសន៍ Carlsberg Group ដោយសារតែការចាកចេញរបស់ខ្លួនពីប្រទេសរុស្ស៊ីមានចំនួន ៤០,៨ ពាន់លានក្រូនដាណឺម៉ាកឬត្រូវជា៥,៩ ពាន់លានដុល្លារ នេះបើយោងតាមរបាយការណ៍ប្រាក់ចំណូលពេញឆ្នាំ២០២៣របស់ក្រុមហ៊ុនដែលបានចេញផ្សាយកាលពីថ្ងៃពុធ។ កាលពីឆ្នាំមុន អាជ្ញាធររុស្ស៊ីបានគ្រប់គ្រងបណ្ដោះអាសន្នលើទ្រព្យសម្បត្តិក្នុងស្រុករបស់ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Copenhagen ដែលធ្លាប់ដំណើរការក្រុមហ៊ុន Baltika Breweries។ ការផ្លាស់ប្តូរនេះបានប៉ះពាល់ដល់ភាគហ៊ុនជាង៩៩ភាគរយនៅក្នុងដើមទុនចុះបញ្ជីរបស់ក្រុមហ៊ុន Baltika Breweries ។ មុននោះ...