ភ្នំពេញ ៖ លោក Dato Khairul Hamed នាយកប្រតិបត្តិ នៃក្រុមហ៊ុន Khazanah និងជាអតីតមេបញ្ជាការកងទ័ពជើងគោក នៃប្រទេសព្រុយណេដារូស្សាឡាម បានមកសិក្សាស្វែងយល់ពីកាលានុវត្តភាព សហប្រតិបត្តិការវិនិយោគនៅកម្ពុជា លើវិស័យសុខាភិបាល ។ ការលើកឡើងរបស់លោក Dato Khairul Hamed នេះ ក្នុងជំនួបជាមួយលោកសាស្ត្រាចារ្យ ឈាង...
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាថ្ងៃ៦ ធ្នូ លោក Jacques PELLET ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋបារាំងប្រចាំកម្ពុជាបានសន្យាថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការ គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល ព្រមទាំងជួយពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-បារាំង លើវិស័យសុខាភិបាលបន្ថែមទៀត ។ ក្នុងការសន្យារបស់ឯកអគ្គរដ្ឋទូតនេះ បន្ទាប់ពីលោកលើកឡើងពីលទ្ធផលគួរជាទីគាប់ចិត្តនៃកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល នាពេលកន្លងមកដូចជា កិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងកិច្ចសហប្រតិបត្តិការគាំទ្រសាកល...
ភ្នំពេញ៖ ប្រទេសចិន និងកម្ពុជា ជាមិត្តដែកថែបគ្រប់រដូវកាល ទំនាក់ទំនងនៃប្រទេសទាំងពីរ ត្រូវបានពង្រឹងពង្រីកជាបន្តបន្ទាប់ លើគ្រប់វិស័យ ដូចជា ៖ វិស័យការទូត សេដ្ឋកិច្ច ពាណិជ្ជកម្មនិងការកសាង ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ជាពិសេសវិស័យសុខាភិបាល។ ជាក់ស្តែងមួយរយៈចុងក្រោយនេះ គេឃើញថា ប្រទេសចិន បានចូលរួមយ៉ាងសកម្ម ក្នុងការគាំទ្រ ដល់ក្រុមគ្រូពេទ្យ និងការសាងសង់មន្ទីរពេទ្យ នៅកម្ពុជា...