ហាណូយ ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ ដោយដកស្រង់ប្រភពរបស់ក្រសួងផែនការ និងវិនិយោគថា ប្រទេសវៀតណាម កំពុងប្រឈម នឹងការប្រយុទ្ធដ៏ខ្ពស់មួយ ដើម្បីសម្រេច បាននូវគោលដៅកំណើន ផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំនេះ ៦,៥ភាគរយ ដោយសារបញ្ហាប្រឈម ទាក់ទងនឹងទីផ្សារ លំហូរសាច់ប្រាក់ និងនីតិវិធីរដ្ឋបាល។ សារព័ត៌មានក្នុងស្រុក Vietnam News បានរាយការណ៍ដោយដកស្រង់សម្តីអនុរដ្ឋមន្ត្រីក្រសួងផែនការ...
បរទេស៖ អ្នកការពារបរិស្ថាននៅប្រទេសវៀតណាម កំពុងបង្កើនការព្រមាន ខណៈដែលអ្នកស្រុកនៅភាគខាងជើងប្រទេសវៀតណាម បាននាំគ្នាទៅឆក់សត្វជន្លេន ដូចជាឆក់ត្រីដែរ ដើម្បីយកទៅលក់ឱ្យឈ្មួញចិន។ យោងតាមសារព័ត៌មាន VN Express របស់វៀតណាម ចេញផ្សាយនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា អស់រយៈពេលប្រហែលមួយខែមកហើយ ម្ចាស់កសិដ្ឋាននៅភាគខាងជើងខេត្ត Hoa Binh, Son La, Tuyen...
ហាណូយ៖ អនុប្រធានាធិបតីវៀតណាម លោកស្រី Vo Thi Anh Xuan បានឲ្យដឹងថា វៀតណាមចាត់ទុកប្រទេសជប៉ុន ជាដៃគូសេដ្ឋកិច្ចកំពូលរបស់ខ្លួន និងកោតសរសើរ ចំពោះជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ខ្លួន ដែលជាជំនួយដ៏ធំបំផុត ក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ ដែលបានផ្តល់ដោយប្រទេសអភិវឌ្ឍន៍ ។ លោកស្រី Xuan ក្នុងបទសម្ភាសន៍ផ្តាច់មុខ ជាមួយសារព័ត៌មានក្យូដូ បានចាត់ទុកការអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់ នៃទំនាក់ទំនងវៀតណាម-ជប៉ុន...
បរទេស៖ តុលាការប្រជាជនទីក្រុងហាណូយ របស់វៀតណាម កាលពីថ្ងៃសុក្របានប្រកាសសាលក្រម ក្នុងសំណុំរឿងជនជាប់ចោទចំនួន៥៤នាក់ពាក់ព័ន្ធ នឹងរឿងអាស្រូវសូកប៉ាន់លើជើងហោះហើរធ្វើមាតុភូមិនិវត្តន៍ដ៏ល្បីល្បាញ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ជនជាប់ចោទសរុបចំនួន ២១នាក់ ត្រូវបានកាត់ទោសពីបទទទួលសំណូក, ២៣ នាក់ ត្រូវបានផ្តន្ទាទោសពីបទ ផ្តល់សំណូក, ០៤ នាក់...
ហាណូយ៖ បើយោងតាមក្រសួងហិរញ្ញវត្ថុរបស់ប្រទេសនេះ បានឲ្យដឹងថា រដ្ឋាភិបាលវៀតណាម បានកាត់បន្ថយពន្ធនាំចូល ប្រេងសាំងពី ១០ភាគរយមកត្រឹម ៥,៦២ ភាគរយចាប់ពីខែកក្កដានេះតទៅ ដែលនឹងជួយសម្រួលតម្លៃប្រេងសាំងកាន់តែប្រសើរសម្រាប់ប្រជនវៀតណាម។ កាសែតក្នុងស្រុក Vietnam News បានរាយការណ៍កាលពីថ្ងៃចន្ទ ដោយដកស្រង់ក្រសួងថា ពន្ធនាំចូលជាមធ្យមលើប្រេងម៉ាស៊ូត និងប្រេង mazut បានធ្លាក់ចុះមកត្រឹម ០,៥៨ភាគរយ និង ១,៣៨ភាគរយរៀងៗខ្លួន...
បរទេស៖ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម លោក Hoang Xuan Chien បានប្រាប់មន្ត្រីជាន់ខ្ពស់រុស្ស៊ី ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ក្នុងសប្តាហ៍នេះថា វៀតណាមប្តេជ្ញារក្សា និងអភិវឌ្ឍកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី ដោយមិនគិតពីការផ្លាស់ប្តូរកាលៈទេសៈអន្តរជាតិឡើយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ឧត្តមសេនីយ៍របស់វៀតណាម រូបនេះបានប្រាប់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក...
បរទេស៖ អគ្គលេខាបក្សរបស់ប្រទេសវៀតណាម គឺលោក ង្វៀន ភូទ្រុង បានស្នើឱ្យគណៈកម្មាធិការមជ្ឈិមយោធា និងក្រសួងការពារជាតិ ឱ្យបន្តសកម្មក្នុងគ្រប់ភារកិច្ច ដើម្បីការពារមាតុភូមិយ៉ាងម៉ឺងម៉ាត់ ក្នុងគ្រប់ស្ថានការណ៍ ខណៈដែលលោកបានដឹកនាំកិច្ចប្រជុំ កាលពីថ្ងៃចន្ទនៅទីក្រុងហាណូយ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា កិច្ចប្រជុំនេះគឺដើម្បីពិនិត្យការងារ របស់គណៈកម្មការក្នុងរយៈពេល ប្រាំមួយខែដើមឆ្នាំនេះ...
បរទេស ៖ ក្នុងចំណោមជនសង្ស័យចំនួន ៨៤នាក់ ត្រូវបានចាប់ខ្លួន ពីបទជាប់ពាក់ព័ន្ធ ក្នុងការវាយប្រហារលើ ការិយាល័យគណៈកម្មាធិការ ប្រជាជនក្នុងខេត្ត ដាក់ឡាក់ ក្នុងនោះ ៧៥នាក់ កំពុងត្រូវបាន ស៊ើបអង្កេតពីបទភេរវកម្ម។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងសន្តិសុខសាធារណៈវៀតណាម...
ហាណូយ៖ ធនាគាររដ្ឋវៀតណាម (SBV) បានឲ្យដឹងថា ខ្លួននឹងកាត់បន្ថយអត្រាការប្រាក់គោលនយោបាយមួយចំនួនដោយ ៥០ចំណុចមូលដ្ឋានចាប់ពីថ្ងៃចន្ទស្អែកនេះ ខណៈដែលប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បង្កើនវិធានការជំរុញសេដ្ឋកិច្ច ដើម្បីជំរុញសេដ្ឋកិច្ចដែលជំរុញការនាំចេញរបស់ខ្លួនធនាគាររដ្ឋវៀតណាម បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ិនធរណេតថា អត្រានៃការផ្តល់ហិរញ្ញប្បទានឡើងវិញនឹងត្រូវបានកាត់បន្ថយមកត្រឹម ៤,៥ភាគរយ អត្រាបញ្ចុះតម្លៃដល់ ៣ ភាគរយ និងអត្រាការប្រាក់អន្តរធនាគារអេឡិចត្រូនិកពេញមួយយប់មកត្រឹម ៥ ភាគរយ។ ធនាគារកណ្តាលក៏បានឲ្យដឹងផងដែរថា ខ្លួននឹងកាត់បន្ថយអត្រាការប្រាក់ ដែលធនាគារពាណិជ្ជអាចផ្តល់ជូនលើប្រាក់បញ្ញើដុងដែលមានកាលកំណត់ចាប់ពីមួយខែទៅប្រាំមួយខែមកត្រឹម ៤,៧៥...
បរទេស៖ ប្រទេសចិន កំពុងបញ្ជូនកប៉ាល់បន្ថែមទៀតទៅកាន់តំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់វៀតណាម ហើយភាពញឹកញាប់ និងរយៈពេលនៃការធ្វើដំណើរទាំងនោះ ដែលបានកើនឡើងតាំងពីដើមខែឧសភា គឹកំពុងបង្កើនភាពតានតឹងនៅក្នុងសមុទ្រចិនខាងត្បូង។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា បន្ទាប់ពីការលុកលុយជិតមួយខែ នៃកប៉ាល់ស្រាវជ្រាវក្រោមទឹក និងក្រុមនាវាដ៏ធំរបស់ខ្លួនមក នាវាចិនជាច្រើនទៀតកំពុងធ្វើដំណើរឆ្លងកាត់ទីតាំងរសើបនៅក្នុងដែនទឹកវៀតណាម។ EEZ របស់វៀតណាមលាតសន្ធឹងចម្ងាយ ២០០...