ហាណូយ/ម៉ូស្គូ៖ទីភ្នាក់ងារសារព័ត៌មានរបស់វៀតណាម បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសវៀតណាម និងរុស្ស៊ី បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ លើគ្រប់វិស័យទាំងអស់ ។ គួរបញ្ជាក់ថា ការថ្លែងនេះត្រូវបានធ្វើឡើង បន្ទាប់ពីកិច្ចពិភាក្សារវាង ប្រធានាធិបតីវៀតណាម To Lam និងសមភាគីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅក្នុងប្រទេសវៀតណាម ។ មេដឹកនាំទាំង២ ក៏បានធ្វើជាសាក្សីក្នុងការចុះហត្ថលេខា...
បរទេស៖ សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានអំពាវនាវដល់ប្រទេសវៀតណាមឱ្យគាំទ្រអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន បន្ទាប់ពីដំណើរទស្សនកិច្ចរយៈពេលមួយថ្ងៃរបស់លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ីទៅកាន់ទីក្រុងហាណូយ ប្រទេសវៀតណាម ដែលជាផ្នែកនៃដំណើរទស្សនកិច្ចរយៈពេលខ្លីរបស់ប្រធានាធិបតីរុស្ស៊ីដែលស្វែងរកការពង្រឹងសម្ព័ន្ធភាពប្រឈមមុខនឹងការដាក់ទណ្ឌកម្មរបស់លោកខាងលិច។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Matthew Miller អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រាប់ VOA ក្នុងអំឡុងពេលធ្វើសន្និសីទកាសែតកាលពីថ្ងៃព្រហស្បតិ៍ “យើងរំពឹងថា...
បរទេស៖ ការលាលែងពីតំណែងរបស់លេខាធិការអចិន្ត្រៃយ៍ នៃលេខាធិការដ្ឋានរបស់វៀតណាម គឺលោកស្រី Truong Thi Mai គឺជាការរញ្ជួយផ្នែកនយោបាយមួយទៀត នៅក្នុងប្រទេសវៀតណាម បន្ទាប់ពីការបាត់បង់តំណែងប្រធានរដ្ឋរបស់លោក Vo Van Thuong និងប្រធានរដ្ឋសភាលោក Vuong Dinh Hue។ យោងតាមសារព័ត៌មាន BBC ជាភាសាវៀតណាម ដែលចេញផ្សាយកាលពីថ្ងៃទី១៦ ខែឧសភា...
បរទេស៖ អ្នកទេសចរចំនួន ៥២នាក់ក្នុងក្រុមដែលមានមនុស្ស ៧៥០នាក់ ដែលកំពុងធ្វើវិស្សមកាលនៅភាគខាងត្បូងខេត្ត Binh Thuan ប្រទេសវៀតណាម ប្រហែលជាបានទទួលរងការពុលអាហារបន្ទាប់ពីទទួលទានអាហារសមុទ្រនៅភោជនីយដ្ឋានមួយ និងបានជប់លៀងផឹកស៊ីនៅឆ្នេរសមុទ្រ។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១៤ ខែសភា ឆ្នាំ២០២៤ បានឱ្យដឹងថា មន្ត្រីមន្ទីរសុខាភិបាលខេត្ត Binh Thuan បាននិយាយកាលពីថ្ងៃចន្ទថា ក្រុមអ្នកទេសចរមកពីភាគខាងត្បូងប្រទេសវៀតណាម...
វៀតណាម៖ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនៃទិវាបង្រួបបង្រួមជាតិ និងទិវាពលកម្មរយៈពេល ៥ ថ្ងៃ បានបញ្ចប់កាលពីថ្ងៃពុធ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ៣៤៧ លើក ដែលបណ្តាលឲ្យមនុស្សចំនួន ១៣៨ នាក់បានស្លាប់ និងរបួសចំនួន ២៨៥ នាក់ នៅប្រទេសវៀតណាម។ បើប្រៀបធៀបទៅនឹងឆ្នាំមុន ដែលជាថ្ងៃឈប់សម្រាករយៈពេល ៥ ថ្ងៃ ចំនួនគ្រោះថ្នាក់បានថយចុះ ៩.១ភាគរយ ស្លាប់...
បរទេស៖ ក្មេងប្រុសអាយុ ៨ខែម្នាក់ត្រូវបានម៉ែដោះអាយុ ១៦ឆ្នាំវាយរហូតដល់ស្លាប់នៅឯកន្លែងថែទាំកុមារ Binh Duong ក្នុងប្រទេសវៀតណាម។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ស្រ្តីជាមេដោះនោះឈ្មោះ Le Tran Thuy Vy ត្រូវបានប៉ូលិសក្រុង Ben Cat...
ហាណូយ៖ អត្រាការប្រាក់បញ្ញើរបស់វៀតណាមត្រូវបានគេរំពឹងថា នឹងនៅទាបរហូតដល់ពាក់កណ្តាលឆ្នាំ២០២៤ ជាមួយនឹងការកើនឡើងបន្តិចបន្តួចដែលត្រូវបានរំពឹងទុកដោយសារតែតម្រូវការឥណទានកើនឡើង នេះបើយោងតាមសារព័ត៌មានវៀតណាម បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះដោយដកស្រង់សម្តីអ្នកវិភាគ។ អត្រាបច្ចុប្បន្នសម្រាប់ការដាក់ប្រាក់បញ្ញើរយៈពេល ១២ខែស្ថិតក្រោម ៥ភាគរយក្នុងមួយឆ្នាំ ធ្លាក់ចុះ ០,៥ភាគរយធៀបនឹងខែមុន នេះបើយោងតាមរបាយការណ៍ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រាក់បញ្ញើរយៈពេលខ្លីដូចជា ប្រាំបួនខែ ឃើញអត្រាចាប់ពី ៣ ទៅ ៤ភាគរយក្នុងមួយឆ្នាំ ខណៈដែលអត្រានៃការដាក់ប្រាក់រយៈពេល ៦ខែប្រែប្រួលចន្លោះពី ២...
ហាណូយ៖ ប្រទេសវៀតណាម កំពុងស្វែងរកប្រធានាធិបតីទី៣ របស់ខ្លួនក្នុងរយៈពេលជាង១ឆ្នាំ បន្ទាប់ពីបក្សកុម្មុយនិស្តដែលកំពុង កាន់អំណាចរបស់ខ្លួនបានបង្ខំឱ្យ លាលែងពីតំណែងរបស់លោក Vo Van Thuong ដែលទើបតែត្រូវបានជាប់ឆ្នោតកាលពីឆ្នាំមុន ក្រោយពីការបណ្តេញចេញពីតំណែងភ្លាមៗ ។ ជាមួយនឹងការវិនិយោគផ្ទាល់ពី បរទេសកើនឡើងខ្ពស់ជាងផលិតផល ក្នុងស្រុកសរុបរបស់ខ្លួន ស្ថិរភាពរបស់វៀតណាម មានសារៈសំខាន់ចំពោះពហុជាតិសាសន៍ ដែលមានប្រតិបត្តិការធំនៅក្នុងមជ្ឈមណ្ឌល ផលិតកម្មអាស៊ីអាគ្នេយ៍ រួមទាំងក្រុមហ៊ុន Samsung...
ហាណូយ៖ នៅថ្ងៃព្រហស្បតិ៍នេះ តម្លៃមាសក្នុងស្រុករបស់ វៀតណាមបានកើនឡើង ដែលបង្កើតកំណត់ត្រាថ្មីមួយនៅ ក្នុងតម្លៃ៨១,២៥លានដុងវៀតណាម ស្មើនឹង៣.៣៨៥,៤ដុល្លារសហរដ្ឋអាមេរិក ក្នុង១តម្លឹងសម្រាប់មាសដុំរបស់ក្រុមហ៊ុន Saigon Jewelry (SJC) និង៦៨,៨លានដុងសម្រាប់ចិញ្ចៀនមាស ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន វៀតណាមបានផ្សាយឲ្យដឹងដូច្នេះ ។ នៅម៉ោង៩ និង៣០នាទីព្រឹក ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង២និង៣០នាទីម៉ោងសកល តម្លៃមាស SJC...
ហាណូយ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ ដោយដកស្រង់សម្តីរបស់មជ្ឈមណ្ឌលអវកាសជាតិវៀតណាមថា វៀតណាមនឹងបាញ់បង្ហោះផ្កាយរណបអាកាសធាតុជាផលិតផលក្នុងស្រុកជាលើកដំបូងរបស់ខ្លួននៅដើមឆ្នាំក្រោយ ដើម្បីផ្តល់ការព្រមានជាមុនប្រឆាំងនឹងគ្រោះមហន្តរាយធម្មជាតិ។ កាសែត VnExpress បានដកស្រង់សម្តីលោក Le Xuan Huy អគ្គនាយករងនៃមជ្ឈមណ្ឌលនេះថា ផ្កាយរណប LOTUSat-1 កំពុងត្រូវបានសាងសង់ដោយមានជំនួយពីវិស្វករជប៉ុន ហើយត្រូវបានគេរំពឹងថានឹងបញ្ចប់នៅខែមីនា ឆ្នាំ២០២៥ ។ ផ្កាយរណបនឹងប្រើឧបករណ៍ចាប់សញ្ញាជាមួយរលកវិទ្យុ ដើម្បីសង្កេតមើលផែនដី ហើយដូច្នេះដំណើរការដោយឯករាជ្យពីប្រភពពន្លឺ។ លោកបានឲ្យដឹងថា...