ព័ត៌មានអន្តរជាតិ
វេណេស៊ុយអេឡា និងរុស្សី រួមគ្នាក្នុង ដំណើរការកាត់បន្ថយឥទ្ធិពលប្រាក់ដុល្លារ
ការ៉ាកាស៖ រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា លោក Yvan Gil បានឲ្យដឹងថា ប្រទេសវេណេស៊ុយអេឡា និងរុស្ស៊ី កំពុងឆ្ពោះទៅមុខក្នុងដំណើរការដកប្រាក់ដុល្លាររបស់ពួកគេ ដើម្បីការពារ និងជំរុញទំនាក់ទំនងហិរញ្ញវត្ថុ ពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់ពួកគេ។ លោក Gil បានបើកកិច្ចប្រជុំនៅទីក្រុងមូស្គូ ជាមួយសមភាគីរុស្ស៊ីលោក Sergei Lavrov ជាកន្លែងដែលពួកគេបានយល់ព្រម “ពង្រឹង” ទំនាក់ទំនងហិរញ្ញវត្ថុរវាងធនាគារកណ្តាលនៃប្រទេសទាំងពីរ។...