ព័ត៌មានជាតិ
តំណាងមនុស្សចាស់ប្រមាណ ២៤៧នាក់ មកពី២៥រាជធានី-ខេត្ត មកជួបជុំគ្នា នៅក្នុង “វេទិកាមនុស្សវ័យចាស់ថ្នាក់ជាតិ លើកទី៤”
ភ្នំពេញ៖ តំណាងមនុស្សចាស់ប្រមាណ ២៤៧នាក់ មកពី២៥រាជធានី-ខេត្ត ព្រមទាំងជាតំណាងឲ្យមនុស្សចាស់ជាង ៣ម៉ឺននាក់ បានមកជួបជុំគ្នានៅក្នុង “វេទិកាមនុស្សវ័យចាស់ថ្នាក់ជាតិ លើកទី៤” ដែលប្រារព្ធឡើងនាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) រាជធានីភ្នំពេញ។ ជាមួយការគាំទ្រពីដៃគូរ និងម្ចាស់ជំនួយ អង្គការមនុស្សចាស់កម្ពុជា (HelpAge Cambodia) បានសហការជាមួយបណ្តាញមនុស្សវ័យចាស់កម្ពុជា រៀបចំនូវវេទិកាមនុស្សវ័យចាស់ថ្នាក់ជាតិលើកទី៤នេះឡើង...