ព័ត៌មានជាតិ
កម្មការិនីវះកាត់ យកកូនចេញពីផ្ទៃ៤ខែ ហើយពេទ្យធ្វេសប្រហែស ធ្វើឲ្យដាច់ពោះវៀន បានស្លាប់
ភ្នំពេញ៖ កម្មការិនីកម្មកររោងចក្រម្នាក់ ដែលបានយកកូនចេញ ហើយក្រុមគ្រូពេទ្យធ្វេសប្រហែស បណ្តាលឲ្យដាច់ពោះវៀន កាលពីប៉ុន្មានខែមុននោះ បានស្លាប់បាត់បង់ជីវិត នៅម៉ោង២និង១០នាទីរំលងអាធ្រាយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ ។ យោងតាមវេបសាយរបស់ unionwebs.org នាព្រឹកថ្ងៃ១៦ មីនានេះ បានឲ្យដឹងថា “ប្អូនស្រីដែលយកសពកូនក្នុងផ្ទៃអាយុ៤ខែ ហើយត្រូវក្រុមគ្រូពេទ្យសម្ភពដើមអង្គ្រង ធ្វើការធ្វេសប្រហែសបណ្តាលឲ្យដាច់ពោះវៀននោះ គាត់បានទទួលមរណភាព កាលពីវេលាម៉ោង២ និង១០នាទី...