ព័ត៌មានជាតិ
វ៉ាក់សាំងជំងឺឆ្កែឆ្កួត ក្លែងក្លាយ៣៥១ប្រអប់ រកឃើញដាក់លក់ក្នុងឱសថស្ថានមួយកន្លែង កណ្ដាលក្រុងភ្នំពេញ
ភ្នំពេញ ៖ វ៉ាក់សាំងជំងឺឆ្កែឆ្កួតក្លែងក្លាយ ចំនួន៣៥១ប្រអប់ ត្រូវបានសមត្ថកិច្ចជំនាញ នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ រកឃើញនៅក្នុងឱសថស្ថានមួយនៅក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ និងបានចុះបង្ក្រាបនិងរឹបអូសផងដែរ ។ ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងនាពេលថ្មីៗនេះ ក្រោយពីមានបណ្ដឹងរបស់ក្រុមហ៊ុន ឌីភីហ្វាម៉ាខូអិលធីឌី ដែលជាអ្នកនាំចូលវ៉ាក់សាំងនេះមកកម្ពុជា ។ ឱសថស្ថានដែលដាក់លក់វ៉ាក់សាំងជំងឺឆ្កែឆ្កួតក្លែងក្លាយនេះ មានឈ្មោះថា «ឱសថស្ថានពន្លឺបឹងត្របែក» រកឃើញវ៉ាក់សាំងជំងឺឆ្កែឆ្កួតក្លែងក្លាយរហូតដល់ទៅ...