ព័ត៌មានជាតិ
ប្រុងប្រយ័ត្ន! អ្នកនាំពាក្យ ក្រសួងសុខាភិបាល ព្រមានពីការឡើងកំដៅក្តៅខ្លាំង ពុំធ្លាប់មាន អាចធ្វើឲ្យមនុស្សដួលសន្លប់ ឬលេសឡាស់ ដោយខ្វះជាតិទឹកក្នុងខ្លួន
ភ្នំពេញ ៖ លោកស្រី ឱ វ៉ាន់ឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានធ្វើការដាស់តឿន ដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យប្រុងប្រយ័ត្នលើសុខភាព ចំពោះការប្រែលប្រួលអាកាសធាតុក្តៅខ្លាំងបំផុត ពុំធ្លាប់មាននៅកម្ពុជា ដែលការប្រែលប្រួលនេះ អាចនឹងធ្វើឲ្យមនុស្សដួលសន្លប់ ឬលេសឡាស់ ដោយខ្វះជាតិទឹក ក្នុងខ្លួនជាដើម ។ យោងតាមសាររបស់លោកស្រី នាថ្ងៃទី១ ឧសភា បង្ហោះក្នុងហ្វេសប៊ុកផ្ទាល់ខ្លួន បានក្រឿនរំលឹកថា...