ព័ត៌មានអន្តរជាតិ
អាល្លឺម៉ង់ ព្រមានអំពីគ្រោះអត់ឃ្លាន នៅទូទាំងសកលលោក
បរទេស៖ យោងតាមការលើកឡើង របស់រដ្ឋមន្ត្រីក្រសួងកិច្ចការងារ អភិវឌ្ឍជាតិរបស់ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃម្សិលមិញនេះ បានអះអាងថា មនុស្សរាប់លានអាចប្រឈមមុខ ទៅនឹងការបាត់បង់ជីវិត ដោយសារភាពអត់ឃ្លានក្នុងពេលដែល វិបត្តិកូវីដនិងវិបត្តិសង្គ្រាមនៅអ៊ុយក្រែន កំពុងបន្តនៅឡើយ។ លោកស្រី Svenja Schulze បានថ្លែងប្រាប់ទៅកាន់ Bild កាលពីចុងសប្តាហ៍កន្លងមកបានបញ្ជាក់ថា ពិភពលោកអាចនឹងប្រឈមមុខ ទៅនឹងបញ្ហាខ្វះខាតអាហារ ដ៏ធ្ងន់ធ្ងរដោយសារតែតម្លៃម្ហូបអាហារ កំពុងកើនឡើងខ្លាំងបែបនេះហើយ ដែលវាជាកត្តានឹងនាំឲ្យគ្រោះទុរ្ភិក្សកើតមួយ...