ព័ត៌មានជាតិ
សង្ក្រាន្តឆ្នាំថ្មីខ្មែរនៅថៃ មានការចូលរួមពីបងប្អូនខ្មែរប្រមាណ ៦ពាន់នាក់
ប្រទេសថៃ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ ក្រុមការងារ ESEAប្រចាំនៅប្រទេសថៃ និងសមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា (អាក្រា) ព្រមទាំងសហគមន៍ខ្មែរនៅប្រទេសថៃ បានរៀបចំកម្មវិធីសង្រ្កាន្តខ្មែរនៅថៃ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ដែលមានអ្នកចូលរួមប្រមាណជាង៦ពាន់នាក់។ ក្នុងកម្មវិធីសង្រ្កាន្តឆ្នាំថ្មីនេះ ក្រុមការងារ បានរៀបចំទីតាំងចំនួន១២ផ្សេងគ្នាក្នុងប្រទេសថៃជូនប្រជាពលរដ្ឋខ្មែរដែលបន្តស្នាក់នៅ និងធ្វើការនៅប្រទេសថៃក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិ។ ជាមួយគ្នានេះ កម្មវិធី...