ព័ត៌មានជាតិ
៣ថ្ងៃ មានពលរដ្ឋ និងភ្ញៀវទេសចរ ជិត៣លាននាក់ ចូលរួមកម្សាន្តសប្បាយសង្ក្រាន្តវត្តភ្នំ រៀបចំដោយអាជ្ញាធរភ្នំពេញ
ភ្នំពេញ៖ រយៈពេល៣ថ្ងៃ មានប្រជាពលរដ្ឋរួមជាមួយភ្ញៀវទេសចរជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ ប្រមាណជិត៣លាននាក់ បាននាំគ្នាមកលេងកម្សាន្ត យ៉ាងសប្បាយរីករាយ នៅតំបន់ត្រជាក់ចិត្ត “សង្ក្រាន្តវត្តភ្នំ” ២០២៥ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ជាមួយនឹងការការពារសន្តិសុខ និងរៀបចំសណ្ដាប់ធ្នាប់បានយ៉ាងល្អប្រសើរ។ បើយោងតាមការឱ្យដឹងពីលោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យសាលារាជធានីភ្នំពេញ នាយប់ថ្ងៃទី១៦ មេសា២០២៥នេះ...