ព័ត៌មានជាតិ
ចិន និងរុស្ស៊ី ជំរុញឱ្យរដ្ឋអាវុធនុយក្លេអ៊ែរ បោះបង់ចោលចិត្តគំនិតសង្គ្រាមត្រជាក់
ម៉ូស្គូ៖ ប្រទេសចិន និងរុស្ស៊ី បានជំរុញឱ្យរដ្ឋដែលមានអាវុធនុយក្លេអ៊ែរ បោះបង់ចោលចិត្ដគំនិតសង្គ្រាមត្រជាក់ និងហ្គេមសូន្យ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួម ស្តីពីស្ថិរភាពយុទ្ធសាស្ត្រពិភពលោករវាងប្រទេសទាំងពីរ ដោយភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាទំនាក់ទំនងស្ថាបនាក្នុងចំណោមប្រទេសធំៗក្នុងការដោះស្រាយបញ្ហាយុទ្ធសាស្ត្រសកល។ ដោយកត់សម្គាល់ថារដ្ឋដែលមានអាវុធនុយក្លេអ៊ែរមានទំនួលខុសត្រូវពិសេសសម្រាប់សន្តិសុខអន្តរជាតិ និងស្ថិរភាពយុទ្ធសាស្ត្រពិភពលោក សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ពួកគេគួរតែបោះបង់វិធានការ ដែលបង្កឱ្យមានហានិភ័យជាយុទ្ធសាស្ត្រ ហើយការព្រួយបារម្ភគួរតែត្រូវបានដោះស្រាយតាមរយៈការសន្ទនា និងការពិគ្រោះយោបល់ស្មើៗគ្នា ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក ដើម្បីបង្កើនទំនុកចិត្ត និងជៀសវាងការវិនិច្ឆ័យខុសប្រកបដោយគ្រោះថ្នាក់។ សេចក្តីថ្លែងការណ៍បានកត់សម្គាល់ថា មិនមែនរដ្ឋអាវុធនុយក្លេអ៊ែរទាំងអស់ធ្វើតាមជំហរ ដែលបានលើកឡើងខាងលើនោះទេ...