ព័ត៌មានអន្តរជាតិ
សង្គ្រាមនៅស៊ូដង់ បង្ខំឲ្យពលរដ្ឋប្រមាណជាង៥,៣លានភៀសខ្លួនចេញ
KHARTOUM៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ថា ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលនៃកិច្ចការមនុស្សធម៌ ហៅកាត់ថា (OCHA) កាលពីថ្ងៃសុក្របានថ្លែងថា ពលរដ្ឋប្រមាណ៥,៣លាននាក់បានភៀសខ្លួនចេញពីសង្រ្គាមដែលបានកើតឡើងនៅក្នុងប្រទេសស៊ូដង់ គិតចាប់តាំងពីពាក់កណ្តាលខែមេសា នៅគ្រាដែលជម្លោះបានផ្ទុះឡើងរវាងក្រុមប្រដាប់អាវុធស៊ូដង់ រឺហៅថា កងកម្លាំង (SAF) និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា ហៅកាត់ (RSF) ។ អង្គការ OCHA...