ព័ត៌មានអន្តរជាតិ
ប៉ូឡូញ ផ្ញើកំណត់ទូតជុំវិញសំណើសុំសំណង សង្គ្រាមលោកលើកទីពីរ ពីអាល្លឺម៉ង់
WARSAW៖ រដ្ឋាភិបាលប៉ូឡូញ បានផ្ញើកំណត់ទូតទៅកាន់ ប្រទេសទាំងអស់នៃសហភាពអឺរ៉ុប អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) និងក្រុមប្រឹក្សាអឺរ៉ុបទាក់ទងនឹង ការទាមទារសំណងសង្គ្រាមរបស់ខ្លួន ប្រឆាំងនឹងប្រទេសអាល្លឺម៉ង់ នេះបើតាមអនុរដ្ឋមន្ត្រីការបរទេសប៉ូឡូញ។ នៅថ្ងៃទី១ ខែកញ្ញា រដ្ឋាភិបាលប៉ូឡូញ បានបង្ហាញរបាយការណ៍ដ៏ទូលំទូលាយមួយ ដែលរៀបរាប់អំពីការបាត់បង់សម្ភារៈ ដែលប្រទេសប៉ូឡូញ ទទួលរងក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ។ ប្រទេសនេះកំពុងសុំសំណងហិរញ្ញវត្ថុ ពីប្រទេសអាឡឺម៉ង់ដល់ទំហំទឹកប្រាក់ ១,៣ ពាន់ពាន់លានអឺរ៉ូ (១,៣...